អ្នកនាង យុគ ចិន្តា ខ្លោចចិត្តអាណិតអាសូរដល់ ធារិកា ជាខ្លាំង ហើយកាន់តែខ្លោចផ្សាដែលត្រូវព្រាត់មិត្តសម្លាញ់ទាំងអាល័យ

ហ្វេសប៊ុក៖ ការលាចាកលោកគ្មានថ្ងៃវិលត្រឡប់របស់ឪពុកម្តាយរបស់តារាចម្រៀងស្រី សុវត្ថិឌី ធារិកា បានកើតឡើងដោយសារតែគ្រោះថ្នា.ក់ច.រា.ច.រ.ណ៍ នៅសុ្រកឆែប ខេត្តព្រះវិហារ ហើយដំណឹងដ៏សោកសង្រែងបំផុតសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ៗមានចិត្តអាណិតអាសូរចំពោះ ធារិកា ជាខ្លាំងដែលត្រូវបាត់បង់អ្នកមានគុណជាទីគោរពស្រលាញ់ម្តងទាំងពីរនាក់ក្នុងពេលមួយប៉ប្រិចភ្នែកសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ ដែលជាថ្ងៃកើតហេតុនោះផងដែរ ធារិកា ក៏បានដឹកសាកសពឪពុកម្តាយមកតម្ពល់នៅវត្តស្ទឹងមានជ័យ ក្រោមការជួយជ្រោមជ្រែងយ៉ាងស្រុះដៃគ្នាពីសំណាក់រៀមច្បងក្នុងសិល្បៈ ដើម្បីរៀបចំពិធីបុណ្យស.ព.តាមប្រពៃណីខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយដំណឹងមរណភាពរបស់ឪពុកម្តាយ សុវត្ថិឌី ធារិកា បានផ្ទុះសាយភាយពេញបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះគេក៏ឃើញមានអ្នកសិល្បៈជាច្រើនបានបង្ហោះសាររៀបរាប់ពីក្តីអាណិតអាសូរដល់ចំពោះនាងជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាថ្ងៃដដែលផងនេះ គេក៏បានឃើញពិធីការិនី យុគ ចិន្តា ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់គ្រួសារស.ពដែរ តែអ្វីដែលមហាជនកាន់តែភ្ញាក់ផ្អើល យុគ ចិន្តា និងម្តាយ ធារិកា គឺជាមិត្តសម្លាញ់នឹងគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលដំណឹងថាមិត្តសម្លាញ់ជួបគ្រោះថ្នា.ក់បាត់បង់ជីវិត អ្នកនាងក៏បានបង្ហោះសារទាំងខ្លោចចិត្តថា៖ “ចូលរួមរំលែកទុក្ខផងក្មួយស្រី 17/05/22 ពេលនេះ ម៉ោងនេះ មីងយល់ច្បាស់ពីអារម្មណ៍ក្មួយ ថាក្មួយពិបាកយ៉ាងណា ការបាត់បង់លោកអ្នកមានគុណទាំងពីរ

ក្នុងពេលវេលាតែមួយ ក្មួយអើយគ្រាន់តែទទួលដំណឹង មីងអង្គុយហូរទឹកភ្នែកម្នាក់ឯង សោកសៅ សង្វេគ ស្រណោះណាស់ក្មួយ បើមីងនៅជិតក្មួយ មីងឱបក្មូយ មីងជូតទឹកភ្នែកឱ្យក្មួយ មីងផ្ដល់កម្លាំងចិត្តឱ្យក្មួយ ….

មីងដឹងថា ក្មួយពិតជាពិបាកទទួលយកការបាត់បង់ជីវិតលោកទាំងពីរ ក្មួយស្រីដ៏ពូកែរបស់មីង រឹងមាំឡើងមនុស្សល្អៗជាច្រើននៅកំដរក្មួយ ផ្ដល់កម្លាំងចិត្តឱ្យក្មួយណា! សូមវិញ្ញាណក្ខន្ធ មិត្តសម្លាញ់ និងស្វាមី ទៅកាន់សុគតិភព យល់ពីអារម្មណ៍ការបាត់បង់អ្នកមានគុណ ដោយលឿនពេក ពិតជាចាក់ដោតបេះខ្ញុំណាស់” ៕

Related posts

Leave a Comment