អានចប់ ព្រឺក្បាល! ហេង នរៈកក្កដា បានទម្លាយរឿងព្រឺសម្បុរមួយ ក្រោយទទួលដំណឹងថា ឪពុកម្តាយរបស់ សុវត្ថិឌី ធារិកា បានមរណភាពដោយសារគ្រោះថ្នាក់ច.រា.ច.រ.ណ៍

កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជន និង បណ្តាអ្នកសិល្បៈបានរន្ធត់ចិត្ត ស្រណោះស្រណោកយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា តារាចម្រៀងស្រីមាឌតូចល្អិត សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតឪពុកម្តាយជាទីស្រឡាញ់ព្រមគ្នា ក្នុងឧប្បត្តិហេតុគ្រោះថ្នា.ក់ក្រ.ឡា.ប់ឡា.ន ពេលធ្វើដំណើរត្រឡប់ពីខេត្តព្រះវិហារ ត្រង់ចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ក្នុងស្រុកឆែប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះដែរ ស.ព.ឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកបញ្ជូនមកដល់ភ្នំពេញ និង បានកំពុងរៀបចំធ្វើបុណ្យតាមបវេណីឯទីវត្តស្ទឹងមានជ័យ ដោយមានការចូលរួមរំលែកទុក្ខយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ និង បណ្តាមិត្តសិល្បៈផងដែរ ដោយម្នាក់ៗហាក់សង្វេគខ្លាំងចំពោះការឈឺចាប់មិនអាចកាត់ថ្លៃបានរបស់តារាចម្រៀងស្រីរូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើលគណនីហ្វេសប៊ុករបស់តារាសម្តែង ហេង នរៈកក្កដា ក៏បានចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ ដោយលោកមិននឹកស្មានសោះក្នុងរយៈពេលត្រឹមមួយប៉ប្រិចភ្នែក តារាចម្រៀង សុវត្ថឌី ធារិកា បានបាត់បង់ជីវិតអ្នកមានគុណក្នុងពេលតែមួយបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយការចូលរួមរំលែកទុក្ខនោះទៀតសោត តារាសម្តែង ហេង នរៈកក្កដា ក៏ស្រាប់តែបានទម្លាយរឿងព្រឺក្បាលមួយរបស់ខ្លួន ដែលខ្លួនបានជួបប្រទះកាលពីឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងការធ្វើដំណើរផ្លូវឆ្ងាយ ពិសេសទៅតាមបណ្តាខេត្ត ដូចជា ព្រះវិហារ សៀមរាប កំពង់សោម ឬ កោះកុង ជាដើម ដោយលោកបានរៀបរាប់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«និយាយតាមត្រង់ នៅខេត្តព្រះវិហាមួយ សៀមរាបមួយ កំពង់សោមមួយ កោះកុងមួយ គឺស័ក្តិសិទ្ធិជាទីបំផុត បេីយេីងនិយាយខុសមាត់តែបន្តិច នឹងមានបញ្ហាជាមិនខាន ឧទាហរណ៍ខ្ញុំជាដេីម នៅខេត្តព្រះវិហា ទៅថតរឿងកាលនៅឆ្នាំ ២០១៩ ខ្ញុំធ្វេីដំណើរឡេីងទៅភ្នំត្បែង ខ្ញុំដេីរសុខៗឮសំឡេងខ្លាគ្រហឹមពេញត្រចៀក ទាល់តែខ្ញុំសូមអភ័យទោសរាល់កំហុសខុសឆ្គងត្រង់ណាមួយហេីយ ទេីបបាត់សំឡេងខ្លាកគ្រហឹម បេីមិនជឿសូមកុំប្រមាថ បងសូមចូលរួមរំលែកទុក្ខផងអូន»។

ក្រោយការទម្លាយរឿងព្រឺសម្បុរបែបនេះរួចមក គេបានសង្កេតឃើញមានមហាជន និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិយោបល់ផ្សេងៗគ្នា ទៅតាមការយល់ឃើញ និង ជំនឿរៀងៗខ្លួនផងដែរ៕

Related posts

Leave a Comment