អីយ៉ា! អតីតតារាកំប្លែងរួមក្រុមកំប្លែង នាយក្រឹម នុន ដាណេ សម្រស់ស្អាតប្លែកភ្នែក ហើយកំពុងឡើងកូដ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា នៅចាំ តារាកំប្លែង នុន ដាណេ ដែលធ្លាប់ឃើញវត្តមានលើកញ្ចក់ទូរទស្សន៍ ជាអតីតតារាកំប្លែងរួមក្រុមរបស់ នាយក្រឹម ដែលបច្ចុប្បន្ននេះ តារាកំប្លែងក្នុងក្រុមរបស់រូបលោក ម្នាក់ៗហាក់ដកដៃពី ការងារសិល្បៈដោយសារ ធុរៈរៀងៗខ្លួន ដោយខ្លះឡើងកូដ ខ្លះទៀត ក៏មានជីវភាពលំបាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ងាកមកមើលតារាស្រី នុន ដាណា ដែលធ្លាប់ជា តារាកំប្លែងស្រីសម្បូរវោហាសព្ទរូបនេះវិញ បាត់មុខយូរយា ស្រាប់តែ ពេលនេះ រូបនាងត្រូវមហាជនចាប់ចំណាំស្ទើរមិនបាន ដោយសារតែ រូបសម្រស់ប្រែស្រស់ស្អាត ខុសប្លែក១៨០ដឺក្រេ មិនតែប៉ុណ្ណោះ ក្រឡេកមើលទៅ ជីវភាពរបស់រូបនាងក៏ មិនធូរធាច្រើនដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង តារាកំប្លែងស្រីរូបនេះ សព្វថ្ងៃ ក៏មានមុខងារក្នុងការងាររាជការផងដែរ លើសពីនេះទៅទៀត សូម្បីតែសម្រស់ឥលូវ ក៏ស្អាតជាងមុខឆ្ងាយ ច្រមុះកាន់តែស្រួច និងស្បែកភ្លឺម៉ត់រលោង ទោះមានកូនហើយក្តី ក៏សម្រស់នៅខ្ញង់ ក្រមុំសុំខ្មាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Related posts

Leave a Comment