សុតធីតា ទម្លាយរូបភាពមួយសន្លឹក ថែមទាំងបង្ហើបរឿងកម្មរម្នាក់មិនហ៊ានសុំនាងថតរូប ព្រោះហេតុផលមួយនេះ

ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យបវរកញ្ញាមក ប៉ូគឹមថេង សុតធីតា ទទួលបានការស្រឡាញ់គាំទ្រជាច្រើនពីសំណាក់ប្រិយមិត្តទូរទស្សនិកជនក្មេងចាស់ប្រុសស្រី ព្រោះនាងជានារីដែល ស្លូតបូត និង រួសរាយរាក់ទាក់ ជាពិសេសពេលតារាស្រីរូបនេះបានក្លាយជារាជិនីគ្រងមកុដ Miss Grand Cambodia 2021 និង តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតសម្រស់លើឆាកអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ សុតធីតា បានទម្លាយរឿងស្ទើរតែធ្វើឱ្យនាងអួលដើម-កមួយនៅលើហ្វេសប៊ុក គឺមានបុរសស្លៀកពាក់ជាកម្មករសំណង់ម្នាក់ចង់សុំនាងថតរូបជាមួយតែខ្លាចនាងប្រកាន់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ចង់ឱ្យអូនដឹងថា បងសុតធីតា មិនប្រកាន់ពណ៌សម្បុរ កិត្តិយស កេរ្តិ៍ឈ្មោះអ្វីទាំងអស់ ពួកយើងជាខ្មែរដូចគ្នា ត្រូវចេះស្រឡាញ់ និងគោរពឱ្យតម្លៃគ្នា ហើយហាមទៅសួរក្រុមការងារថតទៀតណា ថាបងខ្ញុំពាក់ខោអាវកម្មករចឹងសុំថតជាមួយបងធីតា គាត់ប្រកាន់ឬអត់? សំនួរបែបនេះ គឺសំនួរឱ្យបងទប់ទឹកភ្នែកមិនជាប់ កាងារអ្វីក៏ដោយសុទ្ធតែមានតម្លៃទាំងអស់ អរគុណសម្រាប់ការស្រឡាញ់ និងគាំទ្របងណា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការរៀបរាប់របស់ សុតធីតា ខាងលើនេះបានបង្ហាញឱ្យច្បាស់ថា ដ្បិតថានាងជាតារាមានឈ្មោះល្បី មានគេស្គាល់ច្រើន តែនាងក៏ជាមនុស្សដូចគ្នា ហើយក្នុងនោះ សុតធីតា ក៏សង្ឃឹមថា បុរសដែលសុំនាងថតរូបជាមួយនោះនឹងបានឃើញផុសរបស់នាង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment