ចង់ស្រក់ទឹកភ្នែក ពេលលឺអាជី និយាយទូរស័ព្ទបណ្តើរ ស្រែកយំខ្លាំងៗបណ្តើរ ពេលនិយាយជាមួយម្តាយ រួចសួរទៅកាន់ម្តាយបែបនេះថា…មានវិដេអូ

ភ្នំពេញ៖ រឿងរ៉ាវដ៏ក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានបងប្អូនជាច្រើន បានធ្វើការចែករំលែក និងធ្វើការរិះគន់ មិនដកដៃ ទៅលើ កញ្ញា អាជី និងអាម៉ី ដែលជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ ក្រោយពីពេលក្រុមការងាររបស់ពួកគាត់ បានយករឿងទុំទាវ មកសម្តែង ហើយមានលាយឡំជាមួយការកំប្លុកកំប្លែង រហូតធ្វើឲ្យការសម្តែងនោះ ប្រែក្លាយទៅជារឿងដែល បងប្អូនប្រជាពលរដ្ឋ ទទួលយកមិនបានទៅវិញ។

នៅក្នុងរឿងរ៉ាវមួយនេះ អាជី និងអាម៉ី ក៏បានចេញមុខមកសុំទោសជាសាធារណៈ និងសូមការលើកលែងទោស ចំពោះបងប្អូនប្រជាពលរដ្ឋ​ គ្រប់គ្នា ដែលខ្លួនសម្តែងទៅ ជ្រុលជ្រួស រហូតមានរឿងនេះកើតឡើង។ កញ្ញាទាំងពីរនាក់ បានប្រាប់ថា គាត់គ្មានបំណង​ ចង់បំពុលសង្គមទេ​ តែការសម្តែងនេះ គ្រាន់តែចង់ឲ្យបងប្អូនបានសប្បាយ តែមិនគួរណា បែរជា ជួបបញ្ហាបែបនេះទៅវិញ។

ក្រោយពេលមានការផ្ទុះការរិះគន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពេញបណ្តាញសង្គមហ្វេសប៊ុកហើយ ក្រសួង​ក៏បានចេញ លិខិតមួយ ដើម្បី ឲ្យក្រុមសម្តែងរឿង”ទុំទាវ២០២១” របស់អាជី និងអាម៉ី ទាំងអស់ ឲ្យចូលខ្លួនបំភ្លឺឲ្យទាន់ពេលវេលា តាមការកំណត់របស់ក្រសួង។

យ៉ាងណាមិញ កញ្ញា អាជី ក៏បានធ្វើការឡាយទាំងទឹកភ្នែក និយាយ ខ្លួនពិតជាបានដឹងកំហុសខ្លួនឯងពិតមែន គេចេញដីកាកោះហៅ ខ្ញុំប៉ុណ្ណឹងហើយមិនគ្រប់គ្រាន់ទៀតមែន? ហេតុអីចាំបាច់ជាន់ ពន្លិចខ្ញុំថែមម៉េស សួរថាខ្ញុំដែរធ្វើអាក្រក់ដាក់អ្នកណាអត់?

Related posts

Leave a Comment