ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានជ្រាបរួចមកហើយថា តារាចម្រៀងលោក ខេមរៈ សិរីមន្ត ទើបតែទទួលបានងារជា ឧកញ៉ា កាលពីពេលថ្មីៗកន្លងទៅ ធ្វើឲ្យកក្រើកចង្កោមសិល្បៈខ្មែរជាខ្លាំង ស្របពេលមុខជំនួញអចលនទ្រព្យក៏ជោគជ័យ ឡើងងារខ្ពង់ខ្ពស់ហើយនោះ ការងារសិល្បៈក៏រូបលោក នៅតែទទួលដូចពេលមុនដដែរ ។
ទន្ទឹមនឹង ភាពជោគជ័យយ៉ាងត្រចះត្រចង់ហើយនោះ បើក្រឡេកទៅមើលជីវិតគ្រួសារឯកជនរបស់លោកឧកញ៉ា ក៏មានភរិយាស្រស់ស្អាត គួរឲ្យស្រលាញ់ និងកូនៗគួរឲ្យក្នាញ់ផងដែរ ជាពិសេសលោកតែងតែ បង្ហាញនូវភាពផ្អែមល្អែម ជាមួយនឹងភរិយា ធ្វើឲ្យមហាជនស្ងប់ស្ងែងពីជីវិតឯកជនរបស់រូបលោកជាខ្លាំង ។
ជាក់ស្ដែង មហាជនរឹតតែលាន់មាត់សរសើរ ដលចំណងស្នេហរបស់លោក ឧកញ្ញា៉ ខេមរៈ ថែមទៀតក្រោយបានឃើញវីដេអូដ៏ស្វីត នៅលើបណ្ដាញសង្គមតិកតុកជាមួយនឹងកាយវិការ ដែលភរិយាបានថើបស្វាមីយ៉ាងរីករាយ។ ដោយនេះ សបញ្ជាក់ឲ្យឃើញថា មិនថាលោកឡើងខ្ពស់យ៉ាងណានោះ សម្រាប់សុភមង្គលគ្រួសារគឺតែងតែមានឲ្យគ្នាបែបនេះ ។
ដោយហេតុនេះ សបញ្ជាក់ឲ្យឃើញថា មិនថាលោកឡើងខ្ពស់យ៉ាងណានោះទេ សម្រាប់សុភមង្គលគ្រួសារវិញ គឺនៅតែមានឲ្យគ្នាបែបនេះ ៕
ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។