អីយ៉ា ក្រោយរៀបការបាន ១ ថ្ងៃ ស្រាប់តែ ចេន ប្រាប់ថា ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ គឺជាថ្ងៃដែលានក្តីសុខបំផុតក្នុងជីវិត

ហ្វេសប៊ុក៖ ជាការពិតណាស់ តារាចម្រៀងប្រុស Original ប្រុសដែលស្ថិតក្នុងដួចិត្តយុវវ័យដែលជាម្ចាស់បទ «គូជីវិត» ចេន បានលះបង់ភាពនៅលីវហើយ ដោយានកាន់ដៃគូដណ្តឹងរៀបការយ៉ាងអធិកអធម ជាមួយកូនក្រមុំរូបស្រស់ក្រៅរង្វង់សិល្បៈម្នាក់ឈ្មោះ លក្ខិណា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ បន្ទាប់ពីពួកគេបានចាប់ដៃគ្នាភ្ជាប់ពាក្យបានមួយរយៈធំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃមង្គលការរបស់តារាចម្រៀងប្រុសរូបសង្ហា ចេន បានរៀបចំឡើងយ៉ាងធិកធអធមដោយមានវត្តមានអ្នកសិល្បៈ និងភ្ញៀវកិត្តយសជាច្រើនបានអញ្ជើញចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មី តែក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនលួចយំខូចចិត្តដោយសារ Idol ចូលរោងការចោលមិនតិចនាក់ដែរ ព្រោះថាកន្លងមក ចេន មិនត្រឹមតែមានទឹកដមសំឡេងពីរោះ ឆក់បានដួងចិត្តអ្នកស្ដាប់ទេ តែលោកក៏មានរូបរាងស្រស់សង្ហាឲ្យស្រីៗជាច្រើនលង់ស្នេហ៍ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ នេះ ខណៈរៀបការជាមួយគូស្នេហ៍ក្លាយជាប្តីប្រពន្ធតាមប្រពៃណី ចេន ក៏បានទម្លាយពាក្យក្នុងចិត្តបង្ហោះនៅលើគណនីហ្វេសប៊ុក កំពុងអង្រួនបេះដូងអ្នកគាំទ្រស្រីៗឲ្យគ្រាំគ្រាចិត្តជាថ្មី ដោយបាននិយាយថា៖“ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ គឺជាថ្ងៃដែលមានក្តីសុខបំផុតក្នុងជីវិត អរគុណទាំងអស់គ្នាដែលបានចូលរួម និងជូនពរយើងទាំងពីរ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment