ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញ MV ផ្លូវការថ្មីមួយដែលមានចំណងជើងថា «Queen» ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង សម្រស់ទស្សនិកជន និងបែបយុវវ័យ ។
មួយវិញទៀត អ្វីដែលធ្វើឲ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ក្នុង MV មួយនោះគឺ Outfit ដែល ទេព បូព្រឹក្ស បានស្លៀករួមមាន អាវ និងរ៉ូប ក៏ដូចជាស្បែកជើង គ្រឿងអលង្ការជាច្រើនឈុតបានបង្ហាញនៅក្នុង MV មួយនោះ គឺថាមួយៗមានតម្លៃ រាប់រយរាប់ពាន់ដុល្លារ បើគិតសរុបត្រួសៗ គ្រាន់តែ Outfit មិនតិចជាង ២ ម៉ឺនដុល្លារនោះទេ ។
ហើយអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះ គ្រប់ម៉ូដខោអាវ ស្បែកជើង គ្រឿងអលង្ការ ដែល ទេព បូព្រឹក្ស ស្លៀកក្នុងបទចម្រៀង «Queen» នេះមានតម្លៃថ្លៃកប់ពពក នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ HaRa YuTh ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។