សូមកំម្លាំងចិត្តម្នាក់មួយមក! ផ្តើមពីហ្វេនបវរកញ្ញា សូ ដាលីន តស៊ូរហូតក្លាយជាបេក្ខភាព ២០ នាក់ចុងក្រោយក្នុងការប្រកួត MUC 2022

ពិតណាស់ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២២ កំពុងតែប្រព្រឹត្តទៅយ៉ាងស្វិតស្វាញក្នុងការស្វែងរកបេក្ខភាពជ័យលាភីម្នាក់ ដើម្បីតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Universe នៅលើឆាកអន្តរជាតិនៅពេលដ៏ខ្លីខាងមុខនេះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនឹងការជ្រើសរើសនេះផងដែរ ពីកម្មវិធីខាងលើក៏បានបង្ហាញរូបសម្រស់បេក្ខភាពទាំង ២០ រូបចុងក្រោយ ដែលត្រៀមប្រកួតដណ្តើមមកុដផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមបេក្ខភាពចំនួន ២០ រូបនេះ ក៏មានបេក្ខភាពមួយរូបមកពីខេត្តកំពត គឺកញ្ញា សូ ដាលីន ដែលកញ្ញាពីមុនគឺជាអ្នកគាំទ្របវរកញ្ញាម្នាក់ តែនាងមានបំណងចង់ក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជា រហូតធ្វើឲ្យតាមក្តីស្រមៃបោះជំហានមកចូលរួមប្រកួតរហូតអាចជាប់ដល់វគ្គ ២០ នាក់ចុងក្រោយ ដែលត្រៀមនឹងប្រកួតបន្តនៅវគ្គក្រោយៗទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលសំខាន់នោះ គឹបេក្ខភាពរូបនេះ ហាក់ចង់បង្ហាញពីឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមដណ្តើមមកុដឆ្នាំនេះយ៉ាងខ្លាំង ទោះមិនសូវមានការគាំទ្រខ្លាំងលើរូបកញ្ញាក្តី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ សូ ដាលីន ក៏បានភ្ជាប់សារប្រាប់ទៀតថា៖ “នាងខ្ញុំជាមនុស្សម្នាក់ជា fan បវកញ្ញាម្នាក់ហើយជំនួសមុខដល់fan បវរកញ្ញាទាំងអស់ បងៗជានិមិត្តរូបនាងខ្ញុំមិនសូវស្អាតមិនសូវពូកែ

កាលពីមុននាងខ្ញុំបានត្រឹមតែស្រម៉ៃនិងគេទៅប្រហែលយើងគ្មានវាសនាឡើងឆាកមើលទៅ តែពេលនេះខ្ញុំឡើងភ្ញាក់ដូចគេងយល់សុបិន្តចឹងនឹកស្មានមិនដល់ថាខ្ញុំមានថ្ងៃនេះទេ នាងខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ការផ្តល់កម្លាំងចិត្តពីបងប្អូនជាច្រើននាក់ជាពិសេសអរគុណបង

Roat Nimul Menn Enn Drea Kelvan Fox ហើយបងៗអ្នក Make up and ឆ្នៃឈុតទាំងអស់ខ្ញុំមានតែលើកដៃសំពះពីចម្ងាយសម្រាប់ការផ្តល់កម្លាំងចិត្តធំធេងខ្លាំងណាស់សម្រាប់ប្អូនទោះច្រើនក្តីតិចក្តីខ្ញុំចង់ប្រាប់ថាស្រលាញ់អ្នកទាំងអស់គ្នាពេញបេះដូង (កុំភ្លេចអោយសោះមនុស្សដែលជួយយើងនៅគ្រាលំបាក)” ។

ដ្បិតថានាងពុំសូវមានហ្វេនៗ គាំទ្រដូចជាបេក្ខភាពមួយចំនួនក៏ដោយតែ សូ ដាលីន នៅតែប្រឹងប្រែងដុសខាត់សមត្ថភាពរបស់ខ្លួន រហូតទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដែលនិយមគាំទ្រវិស័យបវរកញ្ញាជាច្រើនផងដែរនៅពេលនេះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment