ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២ នេះ ប្រជានុរាស្រ្តខ្មែរបានទទួលដំណឹងទុក្ខដ៏ក្រៀមក្រំមួយ ដោយព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា បានសុគតដោយជរាពាត ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា ។
ក្រោយទទួលដំណឹងយ៉ាងក្រៀមក្រំមួយនេះហើយ បានធ្វើឲ្យបណ្តាសែរាជវង្ស និងប្រជានុរាស្រ្តខ្មែរជាច្រើន បានចូលរួមសម្តែងនូវក្តីមរណទុក្ខដ៏សែនក្រៀមក្រំនេះ និងថ្វាយព្រះមហាកុសល ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ នារីបូង៉ា យាងទៅកាន់ទីខានបរមសុខ កំបីឃ្លៀងឃ្លាតឡើយ ។
សូមជម្រាបផងដែរថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា ព្រះប្រសូតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៣៥ នារាជធានីភ្នំពេញ ។ ព្រះអង្គម្ចាស់ក្សត្រី ជាព្រះរាជបុត្រីចុងក្រោយបង្អស់ នៃព្រះករុណា ព្រះបរមខត្តិយកោដ្ឋ ដែលគង់មានព្រះជន្មមកដល់សព្វថ្ងៃនេះ ៕ ប្រភព៖ Royal du Cambodge
សូមទស្សនារូបភាពខាងក្រោមនេះ ។