នឹករឭកដល់ឪពុកម្តាយខ្លាំងពេក សុវត្ថិឌី ធារិកា បានត្រឹមហូរទឹកភ្នែកបង្ហាញរូបថតជុំគ្រួសារ គួរឲ្យស្រណោះខ្លាំងណាស់

ហ្វេសប៊ុក៖ រយៈពេលជាង ១០ ថ្ងៃហើយដែលតារាចម្រៀងស្រីវ័យក្មេង កញ្ញា សុវត្ថិឌី ធារិកា និងប្អូនប្រុស ត្រូវរស់នៅក្រោមឈ្មោហជាកូនកំព្រាគ្មានឪពុកម្តាយ បន្ទាប់ពីអ្នកមានគុណទាំងពីររបស់ពួកគេ បានទទួលមរណភាពយ៉ាងរន្ធត់បំផុតកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ដល់ថ្នាក់ធ្វើឲ្យអ្នកសិល្បករសិល្បការិនី និងមហាជននៅលើបណ្តាញសង្គម មានការអាណិតអាសូរដល់ ធារិកា និងប្អូនប្រុសជាពន់ពេក ដោយត្រឹមមួយប៉ប្រិយភ្នែកពួកគេបាត់បង់អស់អ្នកមានគុណបំផុតម្តងដល់ទៅ ២ នាក់ព្រមគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីឪពុកម្តាយរបស់តារាចម្រៀងវ័យក្មេងខាងលើទើបតែលាចាកលោកភ្លាមៗ គេបានឃើញវីដេអូផ្សេងៗដែលបានផុសចែកចាយលើហ្វេសប៊ុក បង្ហាញពីទិដ្ឋភាព សុវត្ថិឌី ធារិកា គិតតែពីស្រែកយំត្អូញត្អែរ ដង្ហើយហៅឈ្មោះឪពុកម្តាយ មិនអាចទទួលយកនូវការបាត់បង់ដ៏ធំធេងមួយនេះបានឡើយ ដែលមើលទៅពិតជាគួរឲ្យសង្វេគ និងខ្លោចផ្សារជាទីបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាពេលនេះ សុវត្ថិឌី ធារិកា អាចធ្វើចិត្តបានខ្លះៗ ប៉ុន្តែទំហំចិត្តស្រលាញ់ និងក្តីនឹករឭកដល់លោកទាំងពីរនៅតែដក់ជាប់ក្នុងក្រអៅបេះដូងកូនស្រីម្នាក់ទៀតមិនសាបសូន្យឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញ សុវត្ថិឌី ធារិកា បង្ហោះរូបថតអតីតកាលមួយស្តែងពីទិដ្ឋភាពគ្រួសារនាងកំពុងជួបជុំគ្នាធ្វើពិធីខួបកំណើតយ៉ាងមានក្តីសុខ ដោយទឹកមុខម្នាក់ៗពោរពេញដោយស្នាមញញឹមមានសុភមង្គលខ្លាំងណាស់ ជាអកុសលត្រឹមមួយប៉ប្រិយភ្នែកសោះគ្រប់យ៉ាងក៏សល់ត្រឹមតែអនុស្សាវរីយ៍ ព្រោះមនុស្សលែងនៅទៀតហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment