ហ្វេនៗរំភើបចិត្តជំនួស! អីយ៉ា ទីបំផុត ងិន ម៉ារ៉ាឌី ដាច់ចិត្តទម្លាយមុខមាត់ម្ចាស់បេះដូងហើយ មើលទៅមានរូបរាងសង្ហាណាស់

កញ្ញា ងិន ម៉ារ៉ាឌី គឺជាបវរកញ្ញាចក្រវាលកម្ពុជា ២០២២ មួយរូបដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងវិស័យបវរកញ្ញានោះ ហើយជីវិតឯកជនរបស់នាងវិញ ក៏ត្រូវបានមហាជនចូលចិត្តតាមដានខ្លាំងផងដែរ ជាពិសេសគឺរឿងរ៉ាវស្នេហារបស់បវរកញ្ញារូបនេះ ដែលអ្នកគាំទ្រតែងទន្ទឹងរង់ចាំមើលមុខថាបុរសរូបណាដែលអាចឆក់យកបេះដូងរបស់បវរកញ្ញាដ៏ស្រស់ស្អាតពេញដោយសមត្ថភាពរូបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ងិន ម៉ារ៉ាឌី បានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើល និងរំភើបចិត្តជំនួស ដែលទីបំផុតកញ្ញាក៏បានដាច់ចិត្តបើកចំហចំណងស្នេហ៍ហើយ ដែលនាងបានបង្ហាញមុខគូស្នេហ៍របស់ខ្លួនតាមរយៈរូបភាពមួយសន្លឹកថតអង្គុយលើភ្លៅបុរសម្នាក់ ដែលមានមុខមាត់ រូបរាងស្រស់សង្ហាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពនោះផងដែរ ត្រូវបានបង្ហោះដោយលើគណនីហ្វេសប៊ុករបស់ Vannora Tith ដែលជាឈ្មោះម្ចាស់បេះដូងរបស់បវរកញ្ញារូបនេះ ដែលនាងក៏បានធ្វើការស៊ែរបន្តភ្ជាប់ជាមួយរូបបេះដូង បើទោះបីជាពុំបានបញ្ជាក់ថាជាអ្វីនឹងគ្នាក៏ពិតមែន ប៉ុន្តែតាមរយៈរូបភាពដ៏ស្និទ្ធស្នាលនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រច្បាស់ក្នុងចិត្តថាពិតគូស្នេហ៍របស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះហើយ ទាំងបណ្តាអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិក្នុងបណ្តាវិស័យបវរកញ្ញាជាច្រើន បានបង្ហាញការអបអរសាទរ និងជូនពរចំពោះចំណងស្នេហ៍របស់បវរកញ្ញារូបនេះគ្រប់គ្នាផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment