ស្រឡាំងកាំងអស់! នៅសុខៗ ស្រាប់តែតារាសម្តែងប្រុសស្អាត ព្រីន បានទម្លាយរូបភាពរបស់ខ្លួនកាលពីក្មេង

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងប្រុស ព្រីន ដែលកំពុងមានសន្ទុះនៃការគាំទ្រពីសំណាក់មិត្តយុវវ័យយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ណាស់ ជាមួយនឹងសមត្ថភាព ទេពកោសល្យនៃការសម្តែង ព្រមទាំងមានរូបរាងខ្ពស់ស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ ដែលតែងក្តោបបានតំណែងជាតួឯកប្រុសជាច្រើនរឿងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងសមត្ថភាពយ៉ាងប៉ិនប្រសប់ក្នុងការសម្តែង ក៏ដូចជាមានរូបសម្រស់ស្រស់សង្ហាបែបនេះ តារាសម្តែងប្រុសរូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ទាំងការងារសិល្បៈ ព្រមទាំងជីវិតឯកជន ជាពិសេសទទួលបានការកោតសរសើរជាច្រើនជាមួយរូបរាងដ៏សង្ហារបស់លោកតែងបញ្ចេញស្ទីលលេងខ្លួនបែបស្រស់សង្ហា ស្អាតៗ នៅលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ តារាសម្តែងរូបសង្ហានេះ បានធ្វើឲ្យមហាជនជាច្រើនហាក់ស្រឡាំងកាំងអស់ ក្រោយពីបានឃើញលោកទម្លាយរូបភាពរបស់ខ្លួនកាលពីនៅតូចៗ ដែលប្លែកខុសគ្នាខ្លាំងមើលសឹងមិនស្គាល់បើធៀបនឹងបច្ចុប្បន្ន ប៉ុន្តែរូបភាពនោះមើលទៅលោកមានមុខមាត់រូបរាងគួរឲ្យស្រលាញ់តាំងពីតូចៗមកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពបែបនេះភ្លាម ស្រាប់តែមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្របានធ្វើការចែករំលែក និងសរសើរជាមួយរូបរាងរបស់លោក ដែលសង្ហាគួរឲ្យស្រលាញ់តាំងពីនៅតូចៗផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment