ភ្ញាក់ផ្អើល! ក្រោយឃើញ ហ៊ិន ច័ន្ទនីរ័ត្ន ទម្លាយរូបភាពមួយសន្លឹក កាន់ដៃជាមួយបុរសសង្ហាម្នាក់ទំនងមិនមែន សេង មង្គល រួចភ្ជាប់សារបែបនេះទៀតថា…

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះ ដែលកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីឃើញពិធីការិនីរូបនេះ បង្ហោះរូបភាពមួយសន្លឹកកាន់ដៃជាមួយនឹងបុរសរូបរាងសង្ហាម្នាក់បែរខ្នងនៅលើឆ្នេរសមុទ្រ ដែលមិនបានបញ្ចេញមុខឲ្យដឹងថាជាអ្នកណានោះឡើយ បានធ្វើឲ្យអ្នកគាំទ្រកំពុងបញ្ចេញមិត្តសួរនាំវែកញែកគ្រប់គ្នា ខណៈរូបបុរសម្នាក់នេះក៏ទំនងមិនមែនជាតារាប្រុស សេង មង្គល នោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះទៅទៀត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែធ្វើឲ្យមហាជនមាការចម្លែកចិត្ត និងសង្ស័យថែមទៀត ដែលនាងបានភ្ជាប់ជាសារមួយហាក់ចង់និយាយបង្ហាញពីការរាប់អានគ្នាទូទៅ ដោយមិនបានបញ្ជាក់សម្តៅទៅលើនរណាម្នាក់ឡើយ ដោយក្នុងនោះរូបនាងបានិយាយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មិនថាមនុស្សស្រឡាញ់គ្នា ឬ មនុស្សដែលរាប់អានគ្នា បើមានអ្នកធ្វើឱ្យបាត់ភាពស្មោះត្រង់ហើយវាគឺជាការស្រឡាញ់ និង រាប់អានតែសម្បកក្រៅប៉ុណ្ណោះ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតថារូបស្និទស្នាលមួយសន្លឹកនេះ បានធ្វើឲ្យមហាជនជាច្រើនមានការសង្ស័យពីទំនាក់ទំនងរវាងកញ្ញា និងបុរសរូបសង្ហាអាថ៌កំបាំងម្នាក់នោះមែន ប៉ុន្តែក៏ពុំទាន់ដឹងច្បាស់ថាអ្នកទាំងពីរត្រូវអ្វីនឹងគ្នានៅឡើយព្រោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ពុំបានធ្វើការបញ្ជាក់ច្បាស់ជុំវិញរូបភាពនោះឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment