អបអរផង! ក្រោយរៀបការបាន ២ ឆ្នាំ ពេលនេះអតីតបវរកញ្ញា នូ ទឹមស្រីនាថ កំពុងពពោះកូនដំបូងហើយ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជាចាំបាន អតីតបវរកញ្ញា Miss Grand Cambodia 2014 អ្នកនាង នូ ទឹមស្រីនាថ នោះ ដែលបានសម្រេចចិត្តដកឃ្លាពីការងារសិល្បៈ រួចដើរតាមក្តីស្រមៃ បំពេញការងារជាមន្រ្តីនគរបាលម្នាក់ ដែលបច្ចុប្បន្ននេះ មហាជននៅតែតាមដាន ចង់ដឹងឮពីខ្សែជីវិតឯកជនរបស់រូបនាង ដូចពេលមុនចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ខណៈតាំងពីល្បីល្បាញក្នុងវិថីសិល្បៈមក អតីតបវរកញ្ញារូបនេះ មិនធ្លាប់បើកបង្ហាញមុខមាត់គូស្នេហ៍ខ្លួនប៉ុន្មាននោះឡើយ ផ្ទុយទៅវិញស្រាប់តែ បណ្តើរគ្នាចូលរោងជ័យ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ បានធ្វើឲ្យមហាជនស្រឡាំងកាំ និងភ្ញាក់ព្រឺតតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត តាំងពីរៀបការរួចមក តារាស្រីរូបនេះ ហាក់មិនសូវជាបើកបង្ហាញ ភាពផ្អែមល្ហែមនឹងស្វាមីប៉ុន្មានឡើយ ជាក់ស្តែងលើបណ្តាញសង្គម មានតែការចែករំលែកការងារតែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពមួយសន្លឹក ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន អបអរសាទរដល់រូបនាង ព្រោះពេលនេះ រូបនាងកំពុងទទួលបានដំណឹងល្អ ពពោះសមាជិកថ្មីហើយ ក្រោយរៀបការបាន ២ ឆ្នាំ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នៅះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment