ស្អាតទាក់ទាញជាប់ចិត្តណាស់! រឿន ណាត កំពុងអង្រួនបេះដូងហ្វេនៗ ដោយរំលេចខ្លួនក្នុងឈុតមួយនេះ ស្អាតជាប់ចិត្តណាស់

ហ្វេសប៊ុក៖ ពិតណាស់ អតីតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០១៨ កញ្ញា រឿន ណាត នោះ ដែលបច្ចុប្បន្ននេះ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងសរសើរពីសំណាក់មហាជនជាមួយនឹងសមត្ថភាព ទេសពកោសល្យជាច្រើនក្នុងវិស័យសិល្បៈនោះទេ រីឯរូបសម្រស់របស់នាង សព្វថ្ងៃកាន់តែលេចធ្លោខ្លាំង តែងអង្រួនចិត្តអ្នកគាំទ្រជាមួយនឹងរូបភាពលេងស្ទីលប្លែកៗ បង្ហោះនៅលើបណ្តាញសង្គមជាហូរហែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានដឹងស្រាប់ហើយថា អតីតបវរកញ្ញារូបនេះ មិនដែលឲ្យសាំភ្នែនទស្សនិកជននោះឡើយ រាល់ការលេងស្ទីលតែងខ្លួនរបស់នាង សុទ្ធតែមានភាពស្រស់ស្អាត និងអាចទាក់ទាញពីសំណាក់មហាជនជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ រឿន ណាត បានបញ្ចេញរុបភាពស្ទីលថ្មីៗប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ ដែលឃើញថានាងបានធ្វើការតុបតែងខ្លួនគ្រង់ឈុតពណ៌សរំលេចអង្កាំរុំដោយស្បៃរោមសត្ចជះសម្រស់លេចធ្លោខ្លាំង ជាមួយនឹងការថតរូបលេងទឹកមុខយ៉ាងជឿជាក់បង្អួតរាងបង្ហាញសម្រស់យ៉ាងស្អាតទាក់ទាញជាប់ចិត្តតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងរូបភាពទាំងអស់នោះផងដែរ កំពុងតេឆក់យកបេះដូងពីសំណាក់ទស្សនិកជននៅលើបណ្តាញសង្គមជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្ររបស់បវរកញ្ញារូបនេះ ព្រមទាំងបានធ្វើស៊ែរចាយរំលែកបន្តគ្នាយ៉ាងច្រើន អមជាមួយនឹងពាក្យពេចន៍សរសើរមិនដាច់ពីមាត់នោះឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment