គំរូល្អ! នៅលើឆាកជាពិធីករល្បីឈ្មោះ ពេលចុះពីលើឆាក ជា វណ្ណារិទ្ធ គឺជាស្វាមីបែបនេះ ដែលមនុស្សស្រីប្រាថ្នាចង់បាន

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ លោក ជា វណ្ណារិទ្ធ នោះ ដែលជាពិធីករមួយរូប ដែលកំពុងមានប្រជាប្រិយភាព និងមានសន្ទុះជាងគេ ក្នុងចំណោមពិធីករដំណាលគ្នា ជាមួយនឹងរូបរាងសង្ហា និងទេពកោសល្យខាងវោហារ បានធ្វើឲ្យរូបលោកមានកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈបានជាច្រើនឆ្នាំ មិនស្រកស្រុតទាល់តែសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត នៅលើឆាកជាពិធីករម្នាក់ដ៏ល្បីឈ្មោះ ប៉ុន្តែចុះពីឆាកភ្លាម តារាប្រុសរូបនេះ ត្រូវបានសិល្បករសិល្បការិនី និងហ្វេនៗនាំគ្នាផ្ទុះការសរសើរថា ជាឧត្តមស្វាមីដ៏គំរូម្នាក់ ដែលមិនសូវបញ្ចេញភាពផ្អែមល្ហែមនឹងភរិយាប៉ុន្មានទេ នៅលើបណ្តាញសង្គម ផ្ទុយទៅវិញ ទង្វើរបស់រូបលោក បានធ្វើឲ្យនារីជាច្រើន ច្រណែនវាសនាភរិយាខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញគណនីហ្វេសប៊ុកមួយ បានបង្ហោះសារស្ញប់ស្ងែរពី រូបលោកយ៉ាងដូច្នេះថា៖ “ជាមនុស្សម្នាក់ដែលខ្ញុំសរសើរ ជាតារាពេលលើឆាកតែងខ្លួនខ្ញង់ ពេលចុះពីលើឆាកដើរបោចផ្កាទុកជូនប្រពន្ធនៅផ្ទះព្រោះប្រពន្ធស្រលាញ់ផ្កា ហើយក៏អត់ខ្វល់រឿងខ្មាស់គេ បាក់មុខ , មកដល់ផ្ទះមើលកូន ជួយការងារប្រពន្ធ ត្រូវលក់ៗ ត្រូវធ្វើការងារគ្រប់យ៉ាងដែលប្រពន្ធធ្វើ នៅផ្ទះជាមួយប្រពន្ធ ..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនឆ្លៀតម៉ោងការងារហើយបង្ហួសទៅសប្បាយត , ការងារគាត់គឺការងារដែលជួបស្រីស្អាតច្រើន មានការផឹកសុីហ្វ្រី ភ្លេងហ្វ្រី បើមនុស្សចេះឆ្លៀតឱកាសប្រហែលមិនអោយរំលងទេ ព្រោះត្រូវនៅជាមួយភ្លេង ចំរៀង ស្រីស្អាតក្នុងរោងជាច្រើន ..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបគាត់មួយសន្លឹកនេះមិនសមជាពិធីករ ឬអ្នកសិល្បៈទេ ខ្ញុំសរសើរណាស់ព្រោះមនុស្សដែលហ៊ានបោះបង់ការសប្បាយចោលដើម្បីគ្រួសារ សំខាន់មានឱកាសក្នុងការដើរសប្បាយច្រើនរាប់មិនអស់ តែសុខចិត្តមកផ្ទះ ងូតទឹក ចូលគេង ដេកអោបប្រពន្ធ ម៉េចដែរ HATERS ?

រីឯខ្ញុំអ្នកផុសក៏មិនចង់បានល្បីអីដែរ ពួកគាត់មិនមែនញាតិខ្ញុំទេ , ចំណែកឯមនុស្សប្រុសដែលធ្វើមិនបានល្អដូចគេ ឈប់ដៀលគេទៅ , កុំថាគេជោរ កុំថាគេធ្វើល្អព្រោះចង់ល្បី , កុំចេះតែគិតថាគេអាក្រក់ ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែអាក្រក់ដូចយើងទេ

ខ្ញុំសរសើរ នឹងលើកទឹកចិត្តប្ដីគ្រប់រូបអោយធ្វើល្អ នឹងស្រលាញ់គ្រួសារអោយបានច្រើន , ព្រោះជាប្ដីល្អសំរាប់ប្រពន្ធ ជាឳពុកល្អសំរាប់កូន ជាកូនល្អសំរាប់ម្ដាយឳពុកយើង វាមិនអន់ មិនខុស មិនថោកទេ តែវាធ្វើអោយយើងមានតម្លៃកាន់តែខ្ពស់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment