ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយបេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២២ នោះ គឺកញ្ញា ហង្ស ម៉ានីតា ដោយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ នាងបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការតុបតែងខ្លួនជានារីឥណ្ឌា ។
ជាមួយគ្នានេះផងដែរ បវរកញ្ញារូបនេះ បានតុបតែងខ្លួនតាម តួឯកស្រី ក្នុងរឿង «Gangubai Kathiawadi» ដែលរឿងមួយនេះកំពុងតែផ្ទុះល្បីល្បាញកក្រើកពេញពិភពលោក ។
តួយ៉ាង បើក្រឡេកទៅមើល រូបសម្រស់របស់ កញ្ញា ហង្ស ម៉ានីតា ឯណោះវិញ ពេលដែលតុបតែងខ្លួនបែបនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំង មិនចាញ់តួឯកស្រីឥណ្ឌា នោះឡើយ ជាពិសេស ដោយរូបនាងមានរាងស្រឡូនស្អាតផងនោះ មើលទៅពិតជាទាក់ទាញខ្លាំងណាស់ ។
គួរជម្រាបផងដែរថា មិនត្រឹមតែមានតារាក្នុងស្រុកនោះទេ ក៏មានតារាៗល្បីជាច្រើនដួងតាមបណ្តាប្រទេសផ្សេងៗ បានតុបតែងខ្លួនតាម នារីឥណ្ឌា ក្នុងរឿងនោះផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។