ហ្វេសប៊ុក៖ ពិតណាស់ ដ្បិតថាមិនបានប្រឡូកក្នុងវិថីសិល្បៈដូចកាលពីមុនក្តី តែ អែនជី នូវតែមានប្រជាប្រិយភាពល្បីល្បាញដដែរ ។ ជាញឹកញាប់ រូបនាងតែងតែទទួលបាន ការកោតសរសើរជាខ្លាំងពីសំណាក់មហាជនទៅលើរូបរាង និងសម្រស់ដ៏ផូរផង់ ទោះបីជាមានស្វាមី និងកូនមួយហើយក្តី ។
ចំណែកឯ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ អែនជី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បានធ្វើឲ្យមហាជណលង់នឹងសម្រស់ប្លែកខ្លាំងក្នុងឈុតដូចរោមសត្វ ។
មួយវិញទៀត រូបភាពប៉ុន្មានសន្លឹកនោះ ទោះបីជាថតពីជ្រុងខាងណាក៏សម្រស់ អែនជី មើលទៅស្អាតទាក់ទាញខ្លាំង ដូចជាតារាម៉ូដែលមិនចាញ់គ្នាប៉ុន្មានឡើយ មើលសឹងតែមិនស្គាល់តែម្តង ។
មិនត្រឹមតែប៉ុណ្ណោះទេ អែនជី មិនត្រឹមតែមានរូបរាងមុខមាត់ស្រស់ស្អាតខ្លាំងនោះទេ សូម្បីតែស្បែកក៏ភ្លឺរលោងក្មេងជាងវ័យ អ្នកមិនដឹងអាចគិតថា នាងនៅក្រមុំ ។ ទោះបីជាឃ្លាតឆ្ងាយពីវិស័យចម្រៀងក៏ពិតមែន ប៉ុន្តែនាងរកស៊ីកាក់កបខ្លាំង និងទទួលបានការស្រលាញ់គាំទ្រពីសំណាក់បងប្អូនខ្មែរជាច្រើនផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។