ម៉េង កែវពេជ្ជតា បង្ហោះសារជាមួយអារម្មណ៍រំភើបជាខ្លាំង ក្រោយជួបអ្នកគាំទ្ររូបសង្ហាម្នាក់ បាននិយាយរឿងទាំងនេះដល់អ្នកនាង

ហ្វេសប៊ុក៖ ពិតណាស់ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាពយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន មិនថាក្មេងចាស់ប្រុសស្រីនោះទេ តាមរយៈបទចម្រៀងបែបមនោសញ្ចេតនា ព្រមជាមួយទឹកដមសំឡេងដ៏ផ្អែមពីរោះ រណ្តំបេះដូងអ្នកគាំទ្រឲ្យស្ដាប់បទចម្រៀងរបស់នាងហើយទន់ទោរអារម្មណ៍ទៅតាមដកចិត្តមិនរួចឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថានាប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាចម្រៀងជើងចាស់រូបនេះ ហាក់មិនសូវបានបញ្ចេញបទចម្រៀងថ្មីៗ ក៏មិនសូវលេចវត្តមានតាមឆាកប្រគំតន្រ្តី ឬប៉ុស្តិ៍ទូរទស្សន៍ដូចកាលពីពេលកន្លងមក ប៉ុន្តែប្រជាប្រិយភាពរបស់អ្នកនាងនៅតែសាយភាយ មានមហាជនជាច្រើន ទទួលស្គាល់មិនជិនណាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ម៉ែង កែវពេជ្ជតា ត្រូវបានអ្នកគាំទ្ររូបសង្ហាម្នាក់សុំថតរូបជាមួយ ហើយក្នុងនោះតារាចម្រៀងស្រីរូបនេះក៏ទម្លាយថា អ្នកនាងមានអារម្មណ៍រំភើបជាខ្លាំង ព្រោះបុរសសង្ហារូបនោះបាននិយាយប្រាប់ថា ខ្លួនមិនត្រឹមតែជាអ្នកគាំទ្រអ្នកនាងម្នាក់នោះទេ សូម្បីតែលោកតាលោកយាយ និងឪពុកម្តាយរបស់គេ ក៏ជាអ្នកគាំទ្រអ្នកនាងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងអារម្មណ៍រំភើបជាខ្លាំងនោះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារនិយាយបែបនេះថា៖ “អរគុណហ្វេនកំលោះ គាត់បានប្រាប់ខ្ញុំថា គាត់ជាហ្វេនរបស់ខ្ញុំ ព្រោះមកពីលោកតាលោកយាយ និងប៉ាម៉ាក់របស់គាត់ក៏ជាហ្វេនខ្ញុំដែរ ..ខ្ញុំឮហើយសែនរំភើប និងពិតជាអរគុណខ្លាំងណាស់ រវល់តែអរ ភ្លេចសួរឈ្មោះគាត់ឱ្យឈឹង” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment