ជាការផ្តល់កម្លាំងចិត្តដល់ ខាន់ ជេមស៍ បានប្រកាសថាផលិតចម្រៀង និងធ្វើ MV ដល់ពេក្ខជន ទុំ សុវត្ថិ ក្រោយធ្លាក់ចេញពី Cambodian Idol

ពិតណាស់ នាប៉ុន្មានថ្ងៃនេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ បន្ទាប់ពីមហាជនមួយចំនួនយល់ឃើញថា បេក្ខជនរូបនេះបកស្រាយបទចម្រៀងបានយ៉ាងពីរោះអាចទទួលបាន ប៉ុន្តែបែរជាធ្លាក់ មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៅវិញ បង្កឲ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅរឿងរ៉ាវដែលកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀងប្រុស លោក ខាន់ ជេមស៍ បានបង្ហោះសារក្តែងៗនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ផ្តល់ជាកម្លាំងចិត្តពេញទំហឹងដល់បេក្ខជន ទុំ សុវត្ថិ ជាមួយនឹងការចេញមុខផលិតបទចម្រៀង Original Song និងធ្វើ MV ឲ្យទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការផ្តល់កម្លាំងចិត្តដល់បេក្ខជនរូបនោះ តារាចម្រៀង ខាន់ ជេមស៍ បានលើកឡើងយ៉ាងដូច្នេះថា៖ “មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់ តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទឹកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទ និង ចេញ MV ជូនប្អូន មានបងប្អូនសូមទនាក់ទំនងមកបងនេះជា លេខ telegram 010 222 168 បង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការប្រកាសក្តែងៗបែបនេះ ពីសំណាក់តារាចម្រៀង ខាន់ ជេមស៍ បានធ្វើឲ្យមហាជនជាច្រើន មានការំភើបចិត្តជំនួសដល់បេក្ខជន ទុំ សុវត្ថិ ហើយជាមួយគ្នានេះផងដែរ ក៏មានការកោតសរសើរដល់តារាចម្រៀង ខាន់ ជេមស៍ ថែមទៀតផងដែរ ដោយមានទឹកចិត្តល្អផ្តល់ការលើកទឹកចិត្តមួយនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment