ថាមែនៗ ទីបំផុត ឆន សុវណ្ណរាជ បានចេញមកឡាយបកស្រាយហើយ ក្រោយរងការរិះគន់ជាខ្លាំង ទាក់ទងនឹងការបង្ហោះសារមួយរបស់លោក…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែលថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ តារាចម្រៀងស្ថិតក្នុងដួចិត្តមិត្តយុវវ័យ ឆន សុវណ្ណរាជ កំពុងរងនូវពាក្យរិះគន់ដូចទឹកបាក់ទំនប់ បន្ទាប់ពីរូបលោកបានបង្ហោះសារមួយដែលបានសរសរយ៉ាងដូច្នេះថា៖ “ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមក live កើបលុយជាមួយមេស្រីខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានតែ ៦ ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចាញ់នឹងក្លិនធុរេននឹងតែម្តងស្បថ យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile ស្រឡាញ់អ្នកទាំងអស់គ្នា love you” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ Caption របស់តារាចម្រៀង ឆន សុវណ្ណរាជ បានធ្វើឲ្យមហាជនជាច្រើនឃើញហើយផ្ទុះការមិនពេញចិត្តជាខ្លាំង ហើយនាំគ្នាបញ្ចេញយោបល់រិះគន់ធ្ងន់ៗទៅលើតារាចម្រៀងប្រុសរូបនេះ ព្រោះបើតាមរយៈ ខំមិន របស់មហាជនភាគច្រើនពួកគេយល់ថា Caption របស់តារាប្រុសខាងលើនេះ គឺចង់សំដៅទៅលើពួកគេ ដែលកំពុងនាំគ្នាផ្អើលរិះគន់រឿង បេក្ខជនម្នាក់ឈ្មោះ ទុំ រដ្ឋា បានធ្លាក់ពីកម្មវិធី Cambodian Idol ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នេះគ្រាន់តែការយល់ឃើញតែម្ខាងរបស់មហាជនប៉ុណ្ណោះ ព្រោះក្រោយផ្ទុះការជជែកវែកញែករិះគន់កាន់តែច្រើន កំពូលតារាចម្រៀង ឆន សុវណ្ណរាជ ក៏បានបកស្រាយច្បាស់ៗវិញថា៖ “ជូនដល់មនុស្សជាទីស្រឡាញ់ ខ្ញុំតែងតែសរសេរពាក្យនេះរហូត រឿងខួរក្បាលខ្ញុំមិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មែនធុងសំរាម តាមសង្ឃដិការបស់លោកគ្រូគូសុភាព មិនមែនថាឱ្យបងប្អូនទេ សរសេរមករហូត ហើយការសរសេរមួយនេះគឺចង់ប្រាប់ពីហេតុផលដែលខ្ញុំឡាយសុខៗក៏បាត់ខ្លួនដោយសារចាញ់ក្លិនធុរេន ម៉េចក៏បានជាទៅជាថាខ្ញុំថាឱ្យបងប្អូនទៅវិញ សូមមេត្តាយល់ក្នុងផ្លូវល្អផង” ។

ចំណែកឯ នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ នេះ ដោយឃើញកាន់តែផ្ទុះការរិះគន់ខ្លាំងពីសំណាក់មហាជនជាច្រើន ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងខាងលើនេះ ក៏បានធ្វើការឡាយវីដេអូបកស្រាយហើយ ដោយរូបលោកបាននិយាយបញ្ជាក់យ៉ាងច្បាស់ៗឲ្យដឹងដែរថា សារដែលរូបលោកបានបង្ហោះនះ មិនដូចអ្វីដែមហាជនគិតនោះទេ ៕

ប្រិយមិត្តចង់កាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment