ហ្វេសប៊ុក៖ ពិតណាស់ ច្រើនខែកន្លងផុតមកនេះ ដែលកម្មវិធី Miss Teen International Cambodia បានស្វែងរកឃើញម្ចាស់មកុដ ដើម្បីតំណាងទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌា ។ ហើយដោយម្ចាស់ជ័យលាភីគឺបានទៅលើយុវតី ឌី បញ្ញាវិមាលា ដែលនាងទើបតែមានវ័យត្រឹម ១៤ ឆ្នាំប៉ុណ្ណោះ ។
ស្របពេលគ្រងតំណាង MTIC 2021 យុវតី ឌី បញ្ញាវិមាលា ក៏កំពុងពង្រឹងសមត្ថភាពខ្លួនឯង ផ្នែកភាសាសំណួរចម្លើយ និងការដើរម៉ូត ។ ហើយមួយវិញទៀត បើក្រឡេកទៅមើលការងារសិល្បៈវិញ គេក៏បានឃើញបវរកញ្ញាវ័យក្មេងរូបនេះ ទទួលបានឱកាសថតស្ពតពាណិជ្ជកម្ម និងថតម៉ូតជាបន្តបន្ទាប់ផងដែរ ។
ចំណែកឯ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញយុវតី ឌី បញ្ញាវិមាលា កំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាហ្វេនៗ ហាក់ឡើងភ្លឹកនឹងសម្រស់នាងជាថ្មីម្តងទៀតជាមួយរូបភាពរៀបចំខ្លួនស្លៀកឈុតពណ៌ខៀវស្រាល អមនឹងផាត់មុខគួរឲ្យទាក់ទាញផងនោះ ។
ជាមួយរូបភាពប៉ុន្មានសន្លឹកនេះ ឃើញថាសម្រស់នាងពិតជាស្រស់ស្អាតផូរផង់ គ្មានកន្លែងណាមួយទាស់ភ្នែកឡើយ ហើយនាងក៏ទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាច្រើននាក់តែម្តង ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។