អបអរផង! ស្ងាត់ៗ ម្ចាស់ជ័យលាភីលំដាប់រងទី ១ MUC 2020 ឈុន រក្សា ពពោះកូនដំបូងជិតគ្រប់ខែបាត់

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនដែលនិយមគាំទ្រវិស័យបវរកញ្ញាច្បាស់ជាបានស្គាល់ ឈុន រក្សា ហើយដែលរូបនាងគឺជាម្ចាស់ជ័យលាភីរងទី ១ ក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំរបស់កម្ពុជា Miss Universe Cambodia ប្រចាំឆ្នាំ ២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការទទួលបានតំណែងស្រីស្អាតរងទី ១ នេះដំបូងៗ ឈុន រក្សា បានផ្លាស់ប្តូរខ្លួនឯងស្ទើរតែទាំងស្រុកទៅហើយ ពីក្មេងស្រីសាមញ្ញៗ ម្នាក់ក្លាយជានារីដ៏ស្រស់ស្អាតទាន់សម័យ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនមិនតិចនាក់នោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីសាងឈ្មោះល្បីល្បាញ និងមានមហាជនចាប់អារម្មណ៍មួយឆាវ ស្រាប់តែស្រីស្អាត ឈុន រក្សា ហាក់មានភាពស្ងប់ស្ងាត់មិនសូវបានជាបង្ហាញមុខមាត់លើវិស័យបវរកញ្ញាមួយរយៈធំ ដោយគេមិនឃើញនាងបង្ហាញខ្លួនចូលរួមកម្មវិធីផ្សេងៗឡើយ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រមានការនឹករឭកដល់វត្តមានរបស់នាងជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបាត់មុខរបស់ ឈុន រក្សា ក៏ត្រូវបានគេដឹងថា ការពិតគឺនាងកំពុងតែពពោះកូនដំបូង រស់នៅក្នុងជីវិតឯកជនយ៉ាងមានក្តីសុខជាមួយនឹងក្រុមគ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ម្ចាស់ជ័យលាភីរងទី ១ Miss Universe Cambodia 2020 រូបនេះ បានបង្ហាញរូបថតមួយសន្លឹកកំពុងពពោះកូនក្នុងផ្ទៃជាង ៨ ខែហើយ ដែលធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ព្រោះខ្វះតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ឈុន រក្សា នឹងបានឃើញមុខមាត់ទាយាទដំបូងរបស់ខ្លួនហើយ ។

ទោះបីជា ឈុន រក្សា មិនបានបង្ហាញមុខលោកប៉ារបស់កូនក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានចូលរួមអបអរសាទរដល់នាង និងបានជូនពរឲ្យម្តាយកូនអ្នកទាំងពីរមានសុខភាពល្អទៀតផងដែរ ៕

Related posts

Leave a Comment