ស្មានមិនដល់! ទម្លាយអាថ៌កំបាំងមួយរបស់ បេក្ខភាព ណាន វីសារ មកពីខេត្តសៀមរាប មុនពេលដាក់ពាក្យចូលរួមប្រឡងចម្រៀង Cambodian Idol….(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចដែរថា ៖ កាលពីរាត្រីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Judge Audition សប្តាហ៍ទី ៥ ហើយ ដែលសប្តាហ៍នេះមានបេក្ខភាពជាច្រើនគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួគគេសុទ្ធសឹងតែមានសំឡេងពីរោះខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ណាន វីសារ បានលើកយកបទចម្រៀងមួយបទ «តើបងមានថ្ងៃនោះទេ» យកមកធ្វើការបកស្រាយ ដែលបេក្ខភាពរូបនេះពិតជាធ្វើបានល្អខ្លាំង សំឡេងពីរោះពោរពេញដោយមនោសញ្ចេតនា បូករួមនឹងអត្ថន័យបទចម្រៀងបែបលួងលោមយ៉ាងព្រឺសម្បុរ ដោយអាចឆក់បានការសរសើរពីសំណាក់គណៈកម្មការពេញៗមាត់ ថែមទាំងទទួលបានការឆ្លើយ YES ព្រមៗគ្នាទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្នុងសប្តាហ៍នេះផងដែរ ក្រោយពីកម្មវិធីឡាយចប់ភ្លាម នៅលើបណ្តាញសង្គមហ្វេសប៊ុកក៏បានផ្ទុះការចែករំលែកព្រោងព្រាត ពីសំណាក់មហាជនជាច្រើន ជាពិសេសបណ្តាអ្នកតាមដានកម្មវិធីមួយនេះ ក្រោយពីបានឃើញការបង្ហាញខ្លួន និងសមត្ថភាពរបស់បេក្ខភាពមួយរូបអ្នកខេត្តសៀមរាបឈ្មោះថា ណាន វីសារ ដែលឆក់បានការសរសើរជាខ្លាំង ជាមួយនឹងសមត្ថភាពនៃការបកស្រាយបទចម្រៀងរបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក វីដេអូនៃការបង្ហាញសមត្ថភាពរបស់ ណាន វីសារ ក៏ត្រូវបានមហាជន និងបណ្តាអ្នកគាំទ្រជាច្រើនបានធ្វើការកាត់តយកទៅបង្ហោះពេញទាំងបណ្តាញសង្គម TikTok និងហ្វេសប៊ុកជាដើម រួចភ្ជាប់ពាក្យពេចន៍សរសើរគ្រប់ៗគ្នាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលនេះដែរ បើផ្តោតលើការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះបេក្ខភាពរូបសង្ហារូបនេះ ក្រៅពីមានទេពកោសល្យក្នុងវិស័យចម្រៀងដែលកំពុងឆក់បានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន តាមរយៈការចូលប្រឡងយប់មិញនេះ គេសង្កេតឃើញថាមុនចូលប្រឡងចម្រៀង លោក៏មានអាជីពមួយក្នុងវិស័យសិល្បៈដែរ គឺលោកជាអ្នកដើរបង្ហាញម៉ូដម្នាក់ ដោយឃើញលេខមុខក្នុងកម្មវិធី Fashion Show ជាច្រើនផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment