សំណាងដល់ហើយ! នាយក្រូច ត្រូវបានឪពុកម្តាយក្មេកស្រលាញ់ពេញចិត្តជាខ្លាំង ឲ្យលុយទាំងបាច់ៗ ជួយសាងសង់ផ្ទះវីឡា

ហ្វេសប៊ុក៖ ពិតណាស់មួយរយៈចុងក្រោយមកនេះ តារាកំប្លែង នាយក្រូច ហាក់មានយីអ៊ីនឡើងខ្ពស់ខ្លាំង ដោយរូបលោកមិនត្រឹមតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជនតាមរយៈវីដេអូកំប្លែងខ្លីៗនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើងាកទៅមើលជីវិតឯកជនរបស់តារាកំប្លែងរូបនេះវិញ ក៏មានមុខរបរកស៊ីផ្ទាល់ខ្លយន កាត់សក់មង្គលការផ្សេងៗ ទាំងប្តីប្រពន្ធ ដែលធ្វើឲ្យជីវភាពលោកពេលនេះរស់នៅបានយ៉ាងធូរធារ សុខស្រួលមិនធម្មតានោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មហាជនបានដឹងហើយថា មួយរយៈមុន នាយក្រូច និងប្រពន្ធ ត្រូវបានគេដឹងថាកំពុងចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីសាងសង់ផ្ទះវីឡាសម្រាប់រស់នៅជួបជុំគ្រួសារ ហើយពេលនេះផ្ទះវីឡានោះ ក៏បានសាងសង់ជិតរួចរាល់ ១០០ ភាគរយហើយ មើលទៅពិតជាធំប្រណីតខ្លាំងមិនធម្មតាឡើយ ជាពិសេសទីធ្លានៅមុខផ្ទះក៏ធំទូលាយ ល្វឹងល្វើយ មានខ្យល់អាកាសបរិសុទ្ធគួរឲ្យចង់រស់នៅណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងមួយទៀត កាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ គឺ នាយក្រូច មិនត្រឹមតែបានប្រពន្ធចេះរៀបចំទុកដាក់ទេ តែនាយកាន់តែសំណាងព្រោះមានឪពុកម្តាយក្មេកអាណិតស្រលាញ់ប្រៀបដូចកូនបង្កើត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញប្រពន្ធតារាកំប្លែងប្រុសខាងលើនេះ បានកាន់លុយទាំងបាច់ៗចំនួន ១០ លានរៀលបង្ហោះនៅលើបណ្តាញសង្គម ដែលក្នុងនោះអ្នកនាងបានបញ្ជាក់ថា នេះគឺជាលុយឪពុកម្តាយខ្លួនផ្តល់ឲ្យសម្រាប់ជួយសាងសង់ផ្ទះបន្ត ។

ជាមួយគ្នានេះផងដែរ តាមរយៈផេកហ្វេសប៊ុកឈ្មោះថា «នាយក្រូច តន្ត្រី» ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ខ្ញុំសូមអគុណលោកឪពុកនិងនាក់ម្ដាយដែលបានអោយលុយជួយធ្វើផ្ទះកូនចំនួនទឹកប្រាក់១០លានកូនសូនជូនពលោកឪនិងនាក់ម៉ែអោយមានសុភាពល្អអាយុវែងនិងជាម្លប់ដល់កូនចៅសូមអោយនាក់ម្ដាយលែងឈឺ” ។

នេះបើយោងតាមរយៈការបង្ហើបរបស់ នាយក្រូច និងប្រពន្ធតាមរយៈការផុសកន្លមកនេះ ក្រោយផ្ទះនេះសាងសង់រួចរាល់ ប្តីប្រពន្ធអ្នកទាំងពីរនឹងរៀបចំឡើងផ្ទះលក្ខណៈធំដុំដោយអញ្ជើញភ្ញៀវចូលរួមឲ្យបានអធិកអធមម្តង តែមកដល់ពេលនេះពួកគេនៅមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ ព្រោះថាផ្ទះវីឡានោះក៏មិនទាន់បញ្ចប់ការសាងសង់ ១០០ ភាគរយដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment