កប់សារី! គ្រាន់តែកាបូប ស្ពាយដើរលេងរបស់ គង់ ចាន់ស្រីមុំ ញ៉ាក់សាច់ហ្ម៎ង បើតម្លៃវិញអាចទិញម៉ូតូបានពីរគ្រឿងឯណោះ

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ នោះ ដែលជាពិធីការិនីម្នាក់ដែលពូកែខាងវោហាស័ព្ទចាក់ទឹកមិនលិច ហើយថែមទាំងមានប្រជាប្រិយភាពមិនចាញ់ពិធីការិនីផ្សេងៗឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ មិនថាមិត្តភក្តិក្នុងរង្វង់សិល្បៈ ឬក៏ហ្វេនៗដែលនិយមគាំទ្រតារាស្រីរូបនេះទេ សុទ្ធសឹងតែបានដឹងមកហើយពីភាពហាយសូររបស់តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ ដោយនាងមានជីវិតរស់នៅយ៉ាងសម្បូរបែប មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិថីសិល្បៈ ហើយក៏មានមុខជំនួញក្នុងដៃយ៉ាងជោគជ័យទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ទាំងអាជីពសិល្បៈ និងរបរកស៊ីកាក់កបខ្លាំង គង់ ចាន់ស្រីមុំ តែងតែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គល ក្នុងការចាយវាយលុយកាក់យ៉ាងហ៊ឹកហ៊ាក់ ដូចជាការប្រើប្រាស់ សម្ភារនិយម ការតែងខ្លួនហាយសូរ ក៏ដូចជាទិញឡាន ទិញផ្ទះវីឡាជាបន្តបន្ទាប់ជាហូរហែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកន្លងមក គេឃើញថាមិនថាទៅណាមកណានោះទេ តារាស្រីរូបនេះ និងក្រុមគ្រួសារ ជាញឹកញាប់តែបង្ហាញនូវភាពអភិជនខ្លាំងតាមរយៈការតុបតែងខ្លួនយ៉ាងទាក់ទាញបែបហាយសូរជាមួយនឹងរបស់ប្រើប្រាស់ប្រ៊េនៗ តម្លៃថ្លៃៗញ៉ាក់សាច់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ នេះ តារាស្រីហាយសូររូបនេះ កាន់តែធ្វើឲ្យមហាជន បានចាប់អារ្មណ៍ជាមួយនឹងការតុបតែងខ្លួនរបស់នាង និងកូនស្រី ដែលត្រៀមធ្វើដំណើរទៅលេងកម្សាន្តជាលក្ខណៈគ្រួសារនៅឯកោះស្តេចនោះ ឃើញថាទាំងឈុតសម្លៀកបំពាក់ ស្បែកជើង និងកាបូបស្ពាយ មួយតួខ្លួនសុទ្ធសឹងតែម៉ាកល្បីៗស្រស់ស្អាតទាក់ទាញណាស់ ។

អ្វីដែលកាន់តែពិសេសទៀតនោះ ជឿថាមហាជនច្បាស់ជាភ្ញាក់ផ្អើល និងចំហមាត់គ្រប់ៗគ្នា ទៅលើតម្លៃកាបូបដែលតារាស្រីរូបនោះ កំពុងស្ពាយនេះ គឺជាម៉ាកល្បី CHANEL ប្រភេទ Shiny Calfskin & Gold-Tone Metal Black ដោយតាមការពិនិត្យតម្លៃឲ្យដឹងដែរថា កាបូបស្ពាយនោះ មានតម្លៃរហូតដល់ ៥៣០០ ដុល្លារឯណោះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment