ទាក់ទាញណាស់! អីយ៉ា សុខ និដាណាត់ ដាក់មួយឈុតពណ៌លឿងនេះ មើលទៅពិតជាស្រស់ប្លែកភ្នែក រួចភ្ជាប់ពាក្យប៉ុន្មានម៉ាត់អរគុណដល់ហ្វេនៗបែបនេះថា…

ហ្វេសប៊ុក៖ ពិតណាស់ ជាច្រើនខែមកហើយ ដែលបវរកញ្ញា Miss Teen International Cambodia 2022 គឺបានស្វែងរកឃើញនូវម្ចាស់មកុដ ។ ដោយបវរកញ្ញា យុវតីអន្តរជាតិកម្ពុជា ២០២២ គឺបានទៅលើ យុវតី សុខ និដាណាត់ ដែលរូបនាងជាបវរកញ្ញាមួយរូបមានភាពលេចធ្លោខ្លាំងក្នុងអំឡុងពេលប្រកួត ហើយបើនិយាយពីសមត្ថភាពនាងពិតជាខ្លាំង បើទោះបីនៅក្មេងបន្តិចក៏ពិតមែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលគ្រងមកុដ Miss Teen International Cambodia 2022 យុវតី សុខ និដាណាត់ ក៏ទទួលបានការងារជាបន្តបន្ទាប់ ទាំងថតម៉ូត និងថតស្ពតពាណិជ្ជកម្ម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះទៀត មួយរយៈពេលចុងក្រោយមកនេះ គេតែងតែឃើញយុវតីរូបនេះ បានបង្ហោះរូបភាពស្អាតៗ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនគ្រប់ពេល ដោយរូបភាពនីមួយៗ មើលទៅរូបនាងពិតជាស្រស់ស្អាតខ្លាំងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ហ្វេនៗធ្លាប់តែឃើញពីសម្រស់របស់យុវតី សុខ និដាណាត់ រួចទៅហើយថាពិតជាស្រស់ស្អាតកម្រិតណានោះ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ គឺរូបនាងបានផុសរូបភាពថ្មីមួយសន្លឹកស្លៀកឈុតពណ៌លឿងចងពុង បញ្ចេញសាច់ស្មាយ៉ាងទាក់ទាញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ការផាត់មុខរបស់នាងក៏ស្រស់សោភា ដែលធ្វើរូបភាពមួយសន្លឹកទាក់ភ្នែកបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ថែមទាំងពោលពាក្យអរគុណដល់ហ្វេនៗបែបនេះថា៖

“អរគុណសម្រាប់ការគាំទ្រដល់រូបនាងខ្ញុំ សូមបន្តគាំទ្ររូបនាងខ្ញុំដែលនាងខ្ញុំមានឪកាសបានតំណាងអោយប្រទេសកម្ពុជាយើងទៅប្រឡងលើឆាកអន្តរជាតិនាខែ ១១ នេះ សូមជូនពរអោយបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment