ការពិត បេក្ខភាពប្រឡង Cambodian Idol ណាន វីសារ មានទំនាក់ទំនងល្អបែបនេះសោះ ជាមួយបវរកញ្ញា ងិន ម៉ារ៉ាឌី

ដូចដែលប្រិយមិត្តបានដឹងហើយថា លោក ណាន វីសារ គឺជាបេក្ខភាពការប្រឡងចម្រៀងលំដាប់ ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលបក្ខេភាពរូបនេះ មានសមត្ថភាពច្រៀងបានយ៉ាងពីរោះ អាចទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនមិនចេះតិចនាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខភាពរូបនេះ ក៏បានលើកយកបទចម្រៀងមួយបទ «តើបងមានថ្ងៃនោះទេ» យកមកធ្វើការបកស្រាយ ដែលបេក្ខភាពរូបនេះពិតជាធ្វើបានល្អខ្លាំ សំឡេងពីរោះពោរពេញដោយមនោសញ្ចេតនា ដល់ថ្នាក់គណៈកម្មការ សុខ សីឡាលីន ស្រក់ទឹភ្នែកមិនដឹងខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ អំណោយផងពីធម្មជាតិ បេក្ខភាព ណាន វីសារ មកពីខេត្តសៀមរាប អាឆក់បានការសរសើរពីសំណាក់គណៈកម្មការពេញៗមាត់ ថែមទាំងទទួលបានការឆ្លើយ YES ព្រមៗគ្នាទៀតផងដែរ ពិតជាគួរឲ្យរំភើបជំនួស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលដែរ បេក្ខផាព ណាន វីសារ ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាខ្លាំងនោះ គេក៏បានឃើញគណនីហ្វេសប៊ុកផេកមួយឈ្មោះថា «We love Visa Nan» បានទម្លាយរឿងរ៉ាវមួយរវាងលោក និងបវរកញ្ញាចក្រវាលកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ឲ្យដឹងដែរថា អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងពិសេសមួយ ដែលឃើញថា ណាន វីសារ ក៏ធ្លាប់ជាអ្នកជួយជម្រោមជ្រែងជាច្រើនដល់ បវរកញ្ញារូបនេះ ពេលចូលប្រកួត Miss Universe Cambodia 2021 នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកផេក «We love Visa Nan» ក៏បានបង្ហោះរូបភាពលោក ណាន វីសារ និងកញ្ញា ងិន ម៉ារ៉ាឌី ជាច្រើនសន្លឹករួចភ្ជាប់សារឲ្យដឹងទៀតថា៖ “ទាំងអស់គ្នាមានដឹងទេថានៅពីក្រោយភាពជោគជ័យរបស់កញ្ញា Ngin Marady – Rosa នៃការឈ្នះម្កុដ Miss Universe Cambodia 2021 បេក្ខភាព Cambodia idol រដូវកាលទី៤ ផងដែរ ដោយគាត់តែងតែនៅក្បែរបងម៉ារ៉ាឌីជានិច្ច និងជួយរៀបចំខ្លួនក្នុងអំឡុងពេលប្រកួតMUC 2021 ក៏ដូចជាថតរូប និងសកម្មភាពផ្សេងៗ ជូនបងម៉ារ៉ាឌីផងដែរ ។” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment