រំភើបជំនួស! យក់ ថិតរដ្ឋា ទទួលបានប្រាក់ឧបត្ថម្ភទឹកប្រាក់ពីលោកជំទាវ ហ៊ុន សីណាត, រំភើបចិត្តពេក រដ្ឋា ទម្លាយអារម្មណ៍បែបនេះចេញមកថា…

មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ គូស្វាមីភរិយាដែលជាតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ដែលបច្ចុប្បន្ននេះកំពុងមានជីវភាពធូរធារទៅហើយ បែរជា ថ្មីៗនេះ លេចឮដំណឹងថា អ្នកទាំងពីរបានធ្លាក់ខ្លួនខ្លាំង រហូតត្រូវខ្ចីលុយមិត្តភក្តិ ដើម្បីទិញបាយហូប និងទឹកដោះគោកូន ដែលល្បីតៗគ្នាថា រូបលោកកំពុង មានក្តីក្តាំងនឹងអ្នកជំនួញល្បីឈ្មោះ នៅតុលាការ ដែលត្រូវលក់ទ្រព្យក្នុងខ្លួនស្ទើរអស់រលីង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ គ្រាន់តែដឹងថា ជីវភាព Idol ត្រូវជួបរឿងរ៉ាវបែបនេះ ហ្វេនៗនាំគ្នាអាណិតអាសូរជាខ្លាំង ព្រោះតាំងពីផ្តើមការងារសិល្បៈ ល្បីដល់ថ្នាក់សព្វថ្ងៃ អ្នកទាំងពីរមិនធ្លាប់ជួបរឿងអាស្រូវមិនល្អឡើយ ជាពិសេសក៏ជាតារាចម្រៀងគម្រូផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ យក់ ថិតរដ្ឋា បានបង្ហោះសារដោយក្តីរំភើបចិត្តជាខ្លាំង ក្រោយរូបនាង និងស្វាមី ព្រមទាំងគ្រួសារបានទទួលប្រាក់ឧបត្ថម្ភពី លោកជំទាវ ហ៊ុន ស៊ីណាត ក្រោយបានទៅសួរសុខទុក្ខ លោកជំទាវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ យក់ ថិតរដ្ឋា បានសម្តែងអារម្មណ៍រំភើបជាខ្លាំងដោយបានភ្ជាប់សារប្រាប់បន្ថែមទៀតថា៖ “អរុណសួរស្តីបងប្អូន ទាំងអស់គ្នា នាងខ្ញុំ និង ស្វាមីព្រមទាំងកូនៗទាំងបី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជំទាវម៉ែ ហ៊ុន ស៊ីណាត ដែលបានផ្តល់ថវិកាចំនួន ១,០០០,០០០៛ ដល់ចៅៗ និងបានផ្តល់ថវិកាមួយចំនួនទៀតទុកគ្រាន់ដោះស្រាយជីវភាពចំនួន$200 កូនទាំងពីរមានតែម្រាមដៃដប់សំពះអរគុណអ្នកម៉ែ មានសុខភាពល្អ ដើម្បីជាម្លប់ដល់កូនចៅ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment