ហ្វេនៗ ក៏ដូចជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង ខេមរៈ សិរីមន្ត នោះ ដែលជាតារាដ៏ល្បីឈ្មោះខ្លាមង នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងជាច្រើន របស់តារាចម្រៀងប្រុសរូបនេះ ឲ្យតែចេញម្តងៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។
ក្រោយពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ ដោយលោកតែងតែបង្ហាញនូវពាក្យកក់ក្តៅ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន។
តារាប្រុសរូបនេះ មានកូនទំាងអស់ ៣ នាក់ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ។
ហើយថ្មីៗនេះទៀត នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើបចិត្តស្ទើរហោះ ក្រោយភរិយា ទិញរថយន្តទំនើបមួយគ្រឿង ម៉ាក Rolls-Royce ឲ្យ។ សប្បាយរីករាយពេក លោកក៏បានពោលពាក្យ បែបនេះ ទៅកាន់ ភរិយា ថា៖
“ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអី ចូលចិត្តតាស ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់”។
កាន់តែចាប់អារម្មណ៍ថែមទៀតនោះ ស្រាប់តែមកដល់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១ ខេមរៈ សិរីមន្ត បានជិះរថយន្ត Rolls-Royce ដែលភរិយាទើបទិញឲ្យ ទៅលេងលោកយាយ ថែមទំាងប្រាប់រឿងមួយ ដែលមានអ្នកខ្លះមិនធ្លាប់បានដឹង លោកប្រាប់ថា ៖
“យូរៗបានមកលេង លោកយាយម្តង សប្បាយចិត្តណាស់ សូមអោយលោកយាយទាំងពីរ មានសុខភាពល្អ និងព្រះជនយឺនយូរ លោកយាយពាក់អាវស គាត់ត្រូវជាប្អូនលោកតាខេមរៈបង្កើត និងយាយពាក់អាវប្រផេះ ត្រូវជាបងថ្លៃលោកតាខេមរៈបង្កើតដែរ តែត្រូវជាប្អូនជីដូនមួយ លោកតាខេមរៈទៀត ស្រលាញ់ពួកគាត់ខ្លាំងណាស់”។
ក្រោយឃើញបែបនេះ សូម្បីតែ អ្នកគំាទ្រជាច្រើនក៏បានចូលទៅ comment ថា ៖ ល្អណាស់ldol, លោកយាយអាវស មុខស្រដៀងនឹងអាយដល, ស្រលាញ់ស្លាកលេខឡាន។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖