ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងល្បីឈ្មោះ នេនទុំ នោះ ដែលរូបលោកគឺជាតារាចម្រៀងរ៉េបមួយរូបទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជនមិនតិចនាក់នោះទេ ។
ពិតណាស់ បច្ចុប្បន្ន នេនទុំ ហាក់ឃ្លាតឆ្ងាយពីវិស័យចម្រៀងយូរដែលមកហើយ ដោយតារាចម្រៀងរូបនេះ យូរៗបានចេញបទចម្រៀងមួយបទ តែមួយបទៗរបស់ នេនទុំ តែងតែផ្ទុះការគាំទ្រពីសំណាក់នហាជន មិនណយប៉ុន្មានឡើយ ។
ជាមួយនឹងការងារសិល្បៈមួយមុខហើយនោះ ដោយសព្វថ្ងៃនេះ រូបលោកក៏មានមុខរបរកស៊ីខ្លះៗ តាមរយៈវិស័យអនឡាញ មិនមែនជាការលក់ផលិតផលសម្រស់ដូចគេឯងនោះទេ គឺរូបលោកមានលក់ ផ្អក ប្រហុក កន្ទុយហេះ ដែលត្រូវគេបានដឹងថា លក់ដាច់ខ្លាំងណាស់ ហើយលោកក៏បន្ថែមមុខរបរមួយទៀ គឺមានលក់ខោខៅប៊យបុរស ជាផលិតផលក្នុងស្រុកទៀតផងដែរ ។
ដោយឡែក មហាជនមានការស្រឡាំងកាំងអស់ ធ្លាប់តែឃើញលក់ ផ្អក ប្រហុក ក្តី តែពេលនេះ រូបលោកបើកបង្ហាញផ្ទះលំហែតូចមួយ ដែលសាងសង់អស់ ២០ ខែ នៅឯស្រុកកំណើត ស្រុកសួង មាន ៣ បន្ទប់ស្នាក់ បើកទទួលភ្ញៀវពីក្រុងសួង និងភ្ញៀវពីបណ្តាខេត្តនានា មានលក់ម្ហូបកំម្ម៉ុង ដែលមានឈ្មោះថា «ផ្ទះអ្នកម៉ែ» ដោយបានរៀបចំបែបធម្មជាតិ ខ្យល់អាកាសបែបជនបទ បូករួមជាមួយទេសភាពស្រស់ស្អាតទៀតនោះ គ្រាន់តែមើល ក៏ដឹងថា ស្រស់ស្រាយ គួរឲ្យចង់ទៅលេងដល់ហើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។