ហ្វេសប៊ុក៖ មហាជនបានដឹងហើយថា ទំនាក់ទំនងស្នេហារវាងតារាចម្រៀងក្នុងទ្រនំតែមួយ កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ ដោយអ្នកទាំងទាំងពីរទើបតែប្រកាសពីដំណឹងទាក់ទងមើលចិត្តគ្នា ហើយដំណឹងមួយនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម រួមទាំងហ្វេនៗជាច្រើនផងដែរ ។
យ៉ាងណាមិញ អ្នកទាំងពីរក៏ធ្លាប់បដិសេដរឿងមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្តែក្រោយមកតារាទាំងពីរដួងនេះ ក៏បានដាច់ចិត្តទម្លាយពីស្នេហារបស់អ្នកទាំងពីរឲ្យមហាជនបានជ្រាបផងដែរ ។
ខណៈប្រកាបើកចំហររវាងស្នេហានឹងគ្នារួចហើយនោះ មហាជនបានឃើញថាអ្នកទាំងពីរហាក់បីជាយល់ចិត្តគ្នាខ្លាំង ព្រមទាំងទៅណាមកណាជាគូមិនឃ្លាតគ្នាសូម្បីតែមួយជំហាន ។
មួយវិញទៀត គេឧស្សាហ៍ឃើញកញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ បង្ហោះរូបភាពគូយ៉ាងផ្អែមល្ហែម មើលទៅស្និទ្ធស្នាលគ្នាខ្លាំង ។ ហើយរូបភាពពីមួយសន្លឹកទៅមួយសន្លឹកស្អាត ហើយស្វីតមិនចាញ់គូស្នេហ៍ដែលទាក់ទងគ្នាច្រើនឆ្នាំប៉ុន្មានឡើយ ។ បើក្រឡេកទៅមើលទឹកមុខអ្នកទាំងពីរហាក់ជារីករាយ និងមានក្តីសុខខ្លាំងៗតែម្តង ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។