ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែង អូនផ្កាយ នោះ ដែលមានឈ្មោះពេញថា ហាន់ ឌីជូលីន ដែលបច្ចុប្បន្ននេះ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ។
ពិតណាស់ នាពេលមួយរយៈចុងក្រោយមកនេះ តារាសម្តែងស្រីរូបស្រស់ កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាងមុន មិនថាថតស្ពត ថតខ្សែភាពយន្ត ឬថតសម្អាងការជាដើម ។
យ៉ាងណាមិញ តារាសម្តែងស្រីរូបនេះ មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតផូរផង់នោះ ទើបធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបនាងណាស់ ។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗមកនេះនាងថែមទាំងបានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ខ្លួន មានការរំភើបចិត្តជាខ្លាំង ក្រោយពីបានឃើញនាងបង្ហាញខ្លួនចូលរួមប្រកួតប្រជែងសម្រស់ ក្នុងកម្មវិធីបវរកញ្ញា Miss Grand Cambodia ។
ទន្ទឹមនឹងនោះផងដែរ មហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្ររបស់នាងបានពេញចិត្ត និងដាក់ការសង្ឃឹមលើតារាស្រីរូបនេះយ៉ាងខ្លាំង ដោយហេតុថា អូនផ្កាយ មានរូបសម្បត្តិស្រស់ស្អាត រូបរាងខ្ពស់ស្រលះ ទម្រង់មុខក៏ស្រស់ស្អាតអំណោយពីធម្មជាតិទៀត ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។