នរណាថា ឆន សុវណ្ណរាជ រងការរិះគន់ លែងមានអ្នកគាំទ្រ? គ្រាន់តែ ឆន សុវណ្ណរាជ ទៅច្រៀងនៅស្រុកឆ្លូង ហ្វេនៗតាមថតភ្លូកទឹកភ្លូកដី…(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ កាលពីពេលថ្មីៗមកនេះ តារាចម្រៀង ឆន សុវណ្ណរាជ បានរងនូវការរិះគន់ជាខ្លាំងមិនធ្លាប់មានពីមុនមក តាំងពីរូបលោកប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកនេះ ឆ្លងកាត់បទពិសោធន៍ដាក់ពិន្ទុឲ្យបេក្ខភាពរាប់ភ្លេច តែបែរជាត្រូវមិនពេញចិត្ត ពេលដាក់ពិន្ទុឲ្យបេក្ខភាពដែលគេគ្រប៉គ្នា ស្តាប់ឮសំឡេងបកស្រាយយ៉ាងពីរោះហើយថែមទាំងស្រដៀងខ្លួនទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរងការរិះគន់យ៉ាងភ្លូកទឹកភ្លូកដី មិនពេញចិត្តចំពោះទង្វើរនេះ ដល់ថ្នាក់មហាជនមួយចំនួន បង្ហាញត្រង់ៗថា ឈប់គាំទ្រតារាចម្រៀងប្រុសនេះតទៅទៀត រហូតធ្វើឲ្យមហាជនគិតថាលោក ឆន សុវណ្ណរាជ ប្រហែលនឹងបាត់បង់ប្រជាប្រិយភាព បន្ទាប់ពីកើតរឿងមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវមួយនេះ ហាក់ប្រែជាស្ងប់ស្ងាត់បានមួយរយៈ ដោយកាលពីយប់មិញនេះ ក្នុងការប្រគុំតន្រ្តីមួយកន្លែងនៅក្នុងស្រុកឆ្លូង គេក៏បានឃើញមានហ្វេនៗជាច្រើនឈរចាំមើលការច្រៀងរូបលោក យ៉ាងកុះករ មើលមិនផុតកន្ទុយភ្នែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែមើលហ្វេនៗចាំថតរូបជាមួយ Idol របស់ខ្លួននោះ ឃើញហើយក៏ចង់ខ្យល់ដែរ បើប្រជ្រៀតគ្នាម្លឹងៗ ។ នេះអាចបង្ហាញថា ទោះបីជាមានសម្លេងមិនគាំទ្រច្រើនក្តី តែការពិតហ្វេនៗរបស់លោកនៅតែស្រលាញ់គោរព Idol របស់ខ្លួន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment