បុប្ផាឆើតឆាយ! ចំរើន សុភ័ក្រ្ត បង្ហោះរូបភាពប៉ុន្មានសន្លឹកដោយប្តូរស្ទាយ៍សក់ មើលទៅស្អាតប្លែកភ្នែកសមទំរង់មុខណាស់ ហ្វេនៗឃើញហើយចាប់អារម្មណ៍ពេកចូលទៅ ខំមិន ថា…

ពិតណាស់ តារាចម្រៀងស្រីតូចច្រឡឹងប្រចាំផលិតកម្មរស្មីហង្សមាស នាងគឺជាអតីតនិស្សិត នៅមហាវិទ្យាល័យដូតន្រ្តីជំនាញមហោរី ។ ស្រីស្អាតរូបនេះ ក៏មានសមត្ថភាពអាចរាំទម្រង់សិល្បៈរបាំបុរាណខ្មែរ និងរបាំប្រពៃណីបានដែរ ។ នាងធ្លាប់ហ្វឹកហាត់ និងសម្តែងរបាំបុរាណ ក្នុងក្រុមកុមារបាសាក់មុនក្លាយជាតារាចម្រៀងតាមរយៈការប្រឡងក្នុងកម្មវិធី The Voice Cambodia ។ ជាពិសេសនាងក៏បានបន្តហាត់រៀនជាមួយបងប្អូននាង មានដូចជា ជំនាញរបាំប្រពៃណី និងរបាំបុរាណ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ចំរើន សុភ័ក្រ្ត ក៏បានក្លាយជាសិល្បការិនីពហុជំនាញមួយរូបដែលមានទេពកោសល្យយ៉ាងច្រើននៅក្នុងវិស័យសិល្បៈ ថែមទាំងទទួលបានការគាំទ្រជាខ្លាំង និងទីផ្សារខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីនាងបានក្លាយជាម្ចាស់ពានជ័យលាភី «The Mask Cambodia» រដូវកាលទី ១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ តារាចម្រៀងស្រីតូច្រឡឹងរូបនេះ កំពុងតែជោគជ័យក្នុងអាជីព និងមុខជំនួញផ្ទាល់ខ្លួនជាខ្លាំង ថែមទាំងលេចមុខក្នុងកម្មវិធីប្រគុំតន្រ្តីតូចធំនានា មិនដែលដាច់នោះឡើយ ជាពិសេសរាល់បទចម្រៀងថ្មីៗរបស់នាង ពេលចេញម្តងៗ តែងតែទទួលបានការគាំទ្រជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងភាពជោគជ័យនេះហើយ ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះ មានលទ្ធភាព ទិញឡានទំនើប បើកមុខជំនួញជាបន្តបន្ទាប់ ហើយតែងតែបង្ហាញពីជីវិតឯកជនរបស់នាងកាន់តែធូរធារហាយសូរ ចាយជីវិតដំណើកម្សាន្តនៅឯក្រៅប្រទេសទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ចំរើន សុភ័ក្រ្ត ទម្លាយរូបភាពប៉ុន្មានសន្លឹកជាមួយការផ្លាស់ប្តូរស្ទាយ៍សក់រួញ មើលប្លែកម្យ៉ាងដែរ ។

ជាមួយរូបភាពប៉ុន្មានសន្លឹកនេះផងដែរ ចំរើន សុភ័ក្រ្ត ក៏បានភ្ជាប់បន្ថែមទៀតថា៖ “ទើបតែអ៊ុតសក់រួញ អាចទទួលយកបានទេបងប្អូន? ដើម្បីទទួលមិត្តមកពីអាមេរិចមានតែអ៊ុតសក់រួញទទួលទេ” ។ ជាមួយរូបភាពប៉ុន្មានសន្លឹករបស់ ចំរើន សុភ័ក្រ្ត មើលទៅប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍ខ្លាំងពេក ស្រាប់តែហ្វេនៗចូលទៅ ខំមិន លើកឡើងជាមតិបែបនេះថា៖

“សក់ស្ទាយអ្នកអាមេរិកតែប៉ុណ្នឹងឯងចែ, ក្លាយជាបុប្ផាឆ្នាស់ឆ្នើម វិញម៉ែ, សក់សល់ហាយ, តាមពិតស្រាយសក់ក្រងសោះម៉ែ, សមទំរង់មុខអាយដល, ប្លែកណាស់ម៉ឺអើយ, រាងស្អាតណាស់លូវ, សក់ម៉ូតចឹងគួរឲលាញ់, បុផ្ផាឆើតឆាយ ទៅជាអ្វីហើយ, ស្អាតប្លែក” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment