អត់ទុកយូរទេ ក្រោយចាប់ការប្រកួតភ្លាម បេក្ខភាពបវរកញ្ញារូបនេះ បកស្រាយផាំងៗលើបញ្ហារឿងរ៉ាវមួយនេះថា…(មានវីដេអូ)

មហាជនជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗមកនេះ មានការផ្ទុះភ្ញាក់ផ្អើលជាខ្លាំង និងល្បីថា បេក្ខភាពបវរកញ្ញាចក្រវាឡកម្ពុជាម្នាក់ ធ្លាប់មានស្វាមី និងកូនរួចទៅហើយ មួយវិញទៀតមានបញ្ហាជាស្នេហាត្រីកោណ ល្បីថា ជាជនទី ៣ ថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយអតីតភរិយាចេញមកបកស្រាយពីដំណើររឿងគ្រួសារ រវាងអ្នកទាំង ៣ មហាជនជាច្រើនកាន់តែចង់ដឹងចង់ឮពីមាត់បេក្ខភាពបវរកញ្ញារូបនេះជាខ្លាំង ដោយចប់ពីការប្រកួតភ្លាម ទើបនឹងចុះពីលើឆាកប្រកួតមកដល់ផ្ទះ ស្រាប់តែរូបនាងបង្ហោះវីដេអូបញ្ជាក់ខ្លះៗ ចំពោះបញ្ហាល្បីថាខ្លួនជាស្រីយកស្វាមីអ្នកដទៃ ទាំងយប់កណ្តាលអាធ្រាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូមួយនេះ បេក្ខភាពរូបនេះ បានចេញមកបកស្រាយពិតជារឹងមាំ ថែមទាំងនិយាយលះៗ និងគ្មានសម្រក់ទឹកភ្នែកដូចមុន សូម្បីបន្តិច ដោយនិយាយរៀបរាប់ថា៖ “ខ្ញុំខុសខ្ញុំលើកដៃសុំទោស ប៉ុន្តែខ្ញុំអត់ដឹងរឿងក្នុងសាច់រឿងហ្នឹង ខ្ញុំទៅស្រលាញ់គាត់ស្គាល់គាត់ គាត់បានប្រាប់ខ្ញុំ គឺគាត់បានប្រាប់ខ្ញុំ គាត់ថាមានប្រពន្ធតែម្នាក់ មានកូនម្នាក់ គាត់មេម៉ាយកូនមួយ ប្រពន្ធគាត់គ្រោះថ្នា.ក់ច.រា.ច.រណ៍ស្លា.ប់ ដល់ពេលបច្ចុប្បន្នប្រពន្ធទី ១ របស់គាត់អត់ទាន់ស្លា.ប់ទេ ដល់ពេលខ្ញុំបើកហាងមួយគ្នាហើយ គឺលេចប្រពន្ធទី ២ គឺកូន ៣ នាក់” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្នុងវីដេអូនេះដដែរ បេក្ខភាពរូបនេះបាននិយាយបន្តទៀតថា៖ “ហើយបានសុំខ្ញុំថាឲ្យប្រពន្ធទី ២ របស់គាត់ហ្នឹងមកហាងយកកូនមកទៅ គេនៅផ្ទះអផ្សុកអីចឹងទៅ ព្រោះក្នុងហាងហ្នឹងខ្ញុំចាត់ចែងធំជាងគេ តហើយពេលខ្ញុំដឹងរឿងហ្នឹងទាំងអស់ហ្នឹងទៅ ខ្ញុំបានចាកចេញពីគាត់ ព្រោះខ្ញុំគត់ថាមនុស្សប្រុសម្នាក់ហ្នឹងអត្មានិយម បោកប្រាស់គ្រប់សព្វបែបយ៉ាង អាត្មានិយខ្លាំងមែនទែ គេមែនហៅប្រុសទេគេហៅញី…”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment