ហើយឡើងចឹង! ឃើញសុភាពៗចឹងទេ តែមកមើល សុគន្ធ និសា លេង TikTok វិញឡើងក្រម៉ិចក្រមើមណាស់ មើលហើយគ្រឺតហ្ម៎ង…(មានវីដេអូ)

មហាជនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងអ្នកនាង សុគន្ធ និសា នោះ ដែលជាតារាចម្រៀងស្រីម្នាក់ដែលប្រឡូកលើវិស័យចម្រៀងជាច្រើនឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ និសា នៅតែមានការគាំទ្រគោរពស្រលាញ់យ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត តារាចម្រៀងស្រីសំឡេងផ្អែមបែបស្រទន់រូបនេះ ក៏ត្រូវបានហ្វេនៗជាច្រើនចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងរូបសម្បត្តិព្រោះថានៅតែស្រស់ស្អាត គួរឲ្យគយគន់ណាស់ ទោះបីជាមានវ័យជ្រេបន្តិចក្តី តែមើលទៅមិនចេះចាស់ទាល់តែសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ សុគន្ធ និសា តែងតែបង្ហោះរូបភាពថ្មីៗឲ្យហ្វេនៗបានឃើញ ពីសម្រស់ដ៏ផូរផង់ ដោយការបង្ហាញផ្ទៃមុខដ៏រលោងម៉ដ្ឋខៃគ្មានសូម្បីតែស្នាមជ្រួញមួយភ្លីក៏គ្មានដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ វីដេអូខ្លីមួយ ដែលជាសកម្មភាពរបស់ និសា ស្លៀកពាក់ឈុតប្រពៃណីសម្រាប់ពិធីមង្គលការ មើលទៅពិតជាស្រស់ស្អាតខ្លាំង ប្រៀបដូចជាកូនក្រមុំត្រៀមចូលរោងការអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម មានហ្វេនៗជាច្រើនទប់ចិត្តការសរសើរមិនបាន ក៏នាំគ្នាចូលទៅ ខំមិន និយាយត្រង់ៗយ៉ាងដូច្នេះថា៖ “ស្អាតណាស់បងសម្លាញ់, ស្អាតណាស់, ស្អាតណាស់ម្ចាស់អូន, ស្អាតណាស់បង, ស្អាតខ្លាំងៗណាស់ អាយដល, ស្រស់ស្អាតណាស់បងស្រីនេះ, ស្រលាញ់បងណាស់ស្លៀកអីគ៏ពេញចិត្តគ្រប់ឆុតម៉ង, ស្អាតណាស់ Idol” ។

ដោយឡែក លើកនេះរាងប្លែកភ្នែកបន្តិចហើយ ខុសពីសព្វមួយដងដែលតារាចម្រៀងស្រីសំនៀងផ្អែមពីរោះរូបនេះ បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះបានចេញវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គម TikTok ។

ពិតណាស់ ជារឿយៗ អ្នកគាំទ្រភាគច្រើន ឃើញថា អ្នកនាង សុគន្ធ និសា និយមតែងធ្វើអ្វីមួយសុភាពៗ បែបរមទម្យ ស្រាប់តែថ្មីៗនេះ អ្នកនាងបានបង្ហោះវីដេអូឃ្លីបមួយជាមួយនឹងការសម្តេង ក្នុងកាយវិការដ៏ក្រម៉ិចក្រមើមមើលទៅ ឡើងឃ្យូតគួរឲ្យស្រលាញ់ខ្លាំងណាស់ ។

បន្ទាប់ពីឃើញវីដេអូឃ្លីបនេះហើយ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបានចូលទៅ ខំមិន បែបភ្ញាក់ផ្អើល មិននឹកស្មានថាអាយដលរបស់ខ្លួនគួរឲ្យស្រលាញ់បែបនេះសោះ ជាមួយនឹងកាយវិការបែបនេះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment