សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីប៉ុន្មានថ្ងៃមកនេះ បណ្តាញសង្គមហ្វេសប៊ុក និង TikTok បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបេក្ខភាពបវរកញ្ញាម្នាក់ ឈ្មោះថា សុគន្ធ ចរិយា ពាក់ស្លាកលេខ៧ ដែលល្បីថាមានស្នេហាត្រីកោណ ហើយក៏ជាជនទី៣ ក្នុងចំណងគ្រួសារអ្នកដទៃ ដែលធ្វើឲ្យរូបនាងរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន បន្ទាប់អតីតភរិយារបស់ អតីតសង្សារខ្លួនចេញមុខបកស្រាយ ។
ដោយឡែក កាលពីយប់មិញនេះ គ្រាន់តែចប់ការប្រកួតភ្លាម បេក្ខភាពរូបនេះបានបង្ហោះវីដេអូបកស្រាយខ្លះៗទាំងកណ្តាលអធ្រាត លែងសម្រស់ទឹកភ្នែកដូចមុន ហើយតបទៅវិញផាំងៗ ខុសប្លែកពីអត្តចរឹក ក្នុងការ Live បកស្រាយទាំង ២ លើកកន្លងមក ។
ក្នុងវីដេអូមួយនេះ បេក្ខភាពរូបនេះ បានចេញមកបកស្រាយពិតជារឹងមាំ ថែមទាំងនិយាយលះៗ និងគ្មានសម្រក់ទឹកភ្នែកដូចមុន សូម្បីបន្តិច ដោយនិយាយរៀបរាប់ថា៖ “ខ្ញុំខុសខ្ញុំលើកដៃសុំទោស ប៉ុន្តែខ្ញុំអត់ដឹងរឿងក្នុងសាច់រឿងហ្នឹង ខ្ញុំទៅស្រលាញ់គាត់ស្គាល់គាត់ គាត់បានប្រាប់ខ្ញុំ គឺគាត់បានប្រាប់ខ្ញុំ គាត់ថាមានប្រពន្ធតែម្នាក់ មានកូនម្នាក់ គាត់មេម៉ាយកូនមួយ ប្រពន្ធគាត់គ្រោះថ្នា.ក់ច.រា.ច.រណ៍ស្លា.ប់ ដល់ពេលបច្ចុប្បន្នប្រពន្ធទី ១ របស់គាត់អត់ទាន់ស្លា.ប់ទេ ដល់ពេលខ្ញុំបើកហាងមួយគ្នាហើយ គឺលេចប្រពន្ធទី ២ គឺកូន ៣ នាក់” ។
ហើយក្នុងវីដេអូនេះដដែរ បេក្ខភាពរូបនេះបាននិយាយបន្តទៀតថា៖ “ហើយបានសុំខ្ញុំថាឲ្យប្រពន្ធទី ២ របស់គាត់ហ្នឹងមកហាងយកកូនមកទៅ គេនៅផ្ទះអផ្សុកអីចឹងទៅ ព្រោះក្នុងហាងហ្នឹងខ្ញុំចាត់ចែងធំជាងគេ តហើយពេលខ្ញុំដឹងរឿងហ្នឹងទាំងអស់ហ្នឹងទៅ ខ្ញុំបានចាកចេញពីគាត់ ព្រោះខ្ញុំគត់ថាមនុស្សប្រុសម្នាក់ហ្នឹងអត្មានិយម បោកប្រាស់គ្រប់សព្វបែបយ៉ាង អាត្មានិយខ្លាំងមែនទែ គេមែនហៅប្រុសទេគេហៅញី…”។
មិនទាន់អស់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ សុគន្ធ ចរិយា បានទៅជួបជាមួយនឹងលោក អ៊ឹម ជីវ៉ា ដើម្បីធ្វើការបកស្រាយទៅកាន់ប្រពន្ធ របស់អតីតសង្សារវិញ ដោយរូបនាងបាននិយាយយ៉ាងច្បាស់ៗថា៖
“ចំពោះរឿងហ្នឹង ខ្ញុំសូមបដិសេធ ព្រោះបុគ្គលម្នាក់ដែលជាអតីតសង្សារចាស់ខ្ញុំហ្នឹង គឺគាត់បានកហុកខ្ញុំ ដែលគាត់មកទាក់ទាញខ្ញុំដំបូង ពីដើមឡើយមក គឺគាត់ប្រាប់ខ្ញុំថា ខ្ញុំសួរគាត់ ថាគាត់អាយុប៉ុន្មាន សួរចង់ដឹងពីគាត់បែបហ្នឹងអីចឹងបែបនេះបែបនោះ គាត់ក៏ប្រាប់ថាគាត់មានអាយុ ៣២ ឆ្នាំ ហើយខ្ញុំក៏និយាយថា បង បងឯងអាយុច្រើនហើយម៉េចបងឯងអត់ទាន់មានប្រពន្ធចឹង ហើយគាត់ក៏បកស្រាយមកខ្ញុំថា គាត់ធ្លាប់មានប្រពន្ធតែប្រពន្ធគ្រោះថ្នាក់ច.រា.ច. រណ៍.ស្លា.ប់ សព្វថ្ងៃហ្នឹងមេម៉ាយកូន១ កូនប្រុសអាយុ ១៥ ឆ្នាំ ហើយខ្ញុំក៏អត់បានសួរនាំអីច្រើនដែរ…” ៕ ប្រភពវីដេអូ៖ សិល្បករកម្ពុជា
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។