អបអរសាទរផង! ព្រឹកនេះកូនប្រុសច្បង គង់ សូជាតិ ចូលរោងការហើយ ថែមទាំងលេចមុខ លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនកម្លោះទៀត

ពិតណាស់ គូស្វាមីភរិយាអ្នកសិល្បៈ ដែលជាពិធីករ និងជាពិធីការិនីដ៏ឆ្នើម ដែលទទួលបានការស្រលាញ់ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយនាពេលមួយរយៈចុងក្រោយមកនេះ នៃអាជីពមួយនេះ តែងតែលេចមុខរបស់អ្នកទាំងពីរមិនដែលដាច់ឡើយ មិនថាក្នុងកម្មវិធីតូចធំឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅមុននេះបន្តិចនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ យោងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង គង់ សុជាតិ បានទម្លាយរូបភាពជាច្រើនសន្លឹក អានាគតកូនប្រសាររបស់ខ្លួន ដែលមើលទៅកូនប្រុសស្រីពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ អ្នកនាង គង់ សុជាតិ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “ពេលវាលាដែលរង់ចាំបានមកដល់ ពិតជាមានក្តីរីករាយនឹងរំភើបដែលស្អែកនេះជាថ្ងៃជយ័សិរីសួស្តីរបស់កូនទាំងពីរ សូមញាតិមិត្ត បងប្អូនចូលរួមជាកិត្តយសសម្រាប់ក្រុមគ្រួសាររបស់យើងខ្ញុំ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ នេះ កូនប្រុសរបស់តារាស្រីរូបនេះ បានកាន់ដៃគូដណ្តឹងចូលរោងការយ៉ាងរីករាយ និងភាពកក់ក្តៅយ៉ាងខ្លាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមគ្រួសារទាំងសងខាង ក៏ដូចជាភ្ញៀវកិត្តយសមានមុខមាត់ក្នុងសង្គមផងដែរ ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ អ្នកដឹកដៃកូនកម្លោះ គឺជាលោកជំទាវ ហ៊ុន ស៊ីណាត ផ្ទាល់ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment