អស់ទាស់! ថ្ងៃមង្គលការកូនប្រុសច្បងរបស់ គង់ សុជាតិ លេចមុខសុទ្ធតែតារាល្បីៗជាច្រើន អញ្ជើញចូលរួម ម្នាក់តុបតែងបង្អួតសម្រស់ដាក់គ្នា មើលទៅពិតជាស្រស់ស្អាតដល់ហើយ

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ពិធីករ និងជាពិធីការិនីដ៏ឆ្នើម ដែលទទួលបានការស្រលាញ់ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយនាពេលមួយរយៈចុងក្រោយមកនេះ នៃអាជីពមួយនេះ តែងតែលេចមុខរបស់អ្នកទាំងពីរមិនដែលដាច់ឡើយ មិនថាក្នុងកម្មវិធីតូចធំឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ យោងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង គង់ សុជាតិ បានទម្លាយរូបភាពជាច្រើនសន្លឹក អានាគតកូនប្រសាររបស់ខ្លួន ដែលមើលទៅកូនប្រុសស្រីពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ អ្នកនាង គង់ សុជាតិ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “ពេលវាលាដែលរង់ចាំបានមកដល់ ពិតជាមានក្តីរីករាយនឹងរំភើបដែលស្អែកនេះជាថ្ងៃជយ័សិរីសួស្តីរបស់កូនទាំងពីរ សូមញាតិមិត្ត បងប្អូនចូលរួមជាកិត្តយសសម្រាប់ក្រុមគ្រួសាររបស់យើងខ្ញុំ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ឱកាសរង់ចាំជាច្រើនខែក៏បានមកដល់ សម្រាប់ក្រុមគ្រួសារពិធីការិនី និងពិធីករដ៏ឆ្នើម ដោយនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺកូនប្រុសរបស់តារាស្រីរូបនេះ បានកាន់ដៃគូដណ្តឹងចូលរោងការយ៉ាងរីករាយ និងភាពកក់ក្តៅយ៉ាងខ្លាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមគ្រួសារទាំងសងខាង ក៏ដូចជាភ្ញៀវកិត្តយសមានមុខមាត់ក្នុងសង្គមផងដែរ ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ អ្នកដឹកដៃកូនកម្លោះ គឺជាលោកជំទាវ ហ៊ុន ស៊ីណាត ផ្ទាល់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមង្គលកូនប្រុសច្បងរបស់អ្នកនាង គង់ សុជាតិ មហាជនបានចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការតុបតែងយ៉ាងប្រណីត និងអធិកអធមខ្លាំង ដែលនៅក្នុងអាគារដឹព្រីមៀរសែនសុខ អមនឹងរៀបចំតុបតែងលម្អ ព័ស្តុការបណ្តាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ មើលទៅពិតជាប្លែកភ្នែកខ្លាំងមែនទែន ។

លុះចូលមកដល់ក្នុងថ្ងៃមង្គលការពេលល្ងាចវិញ គឺកាន់តែពិសេសទៀត គេក៏បានឃើញវត្តមានរបស់កំពូលតារាប្រុសស្រីល្បីៗជាច្រើនដួងបានអញ្ញើញចូលួម ថែមទាំងបានតុបតែងខ្លួនបង្អួតសម្រស់រៀងៗខ្លួន ដើម្បីឆក់យកភាពទាក់ទាញពីសំណាក់មហាជនផងដែរ ។

តារាល្បីៗដែលបានអញ្ជើញចូលរួមនោះមានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង សុគន្ធ និសា, អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី, អេដា, សុខ ស្រីនាង, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង យុគ ចិន្តា, កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន, លោក អៀង វិច្ឆ័យ, លោក ហ្សូណូ, អ្នកនាង យក់ ថិតរដ្ឋា ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment