ដូចដែលមហាជនបានដឹងហើយថាលោក លាន អាហ្រ្វីលគីនីន ជាមួយនឹងអតីតភរិយារបស់លោកបានសម្រេចចិត្តលែងលះគ្នាអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា និងមានបញ្ហាផ្សេងៗជាច្រើនទៀត
ដោយឡែក ទាក់ទិននឹងរឿងរ៉ាវជាច្រើនបានកើតឡើង ស្រាប់តែនាពេលថ្មីៗមកនេះ អតីតភរិយារបស់លោក លាន អាហ្វ្រីលគីនីន បានចេញមកមុខទម្លាយធាតុពិត នឹងបញ្ហារឿងផ្ទះ ថាតើអ្នកណាជាម្ចាស់កម្មសិទ្ធពិតប្រាកដ ។
ដោយក្នុងវិដេអូនោះផងដែរ អតីតភរិយា របស់លោកបាន Live នៅលើបណ្តាញសង្គម បកស្រាយយ៉ាងក្បោះក្បាយ ដើម្បីស្រាយចម្ងល់អ្នកគ្រប់គ្នាឲ្យបានដឹងផងដែរ ។
សូមបញ្ជាក់ផងដែរថា ពេលនេះ លោក អាហ្វ្រីលគីនីន កំពុងតែរស់នៅយ៉ាងមានក្តីសុខ ជាមួយនឹងគូស្នេហ៍ថ្មីដែលជាមេម៉ាយស្តុក មានទ្រព្យច្រើន ហើយគូស្នេហ៍ថ្មីរបស់លោក ក៏ទើបតែចេញលុយផ្ទាល់ខ្លួន ជួយដោះបំណុលរបស់លោកថែមទៀតផង ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។