អត់ដឹងសោះហ្ម៎ង តាមពិត Miss Universe ហង្ស សុរិយាន់ ជាបងប្អូនជីដូនមួយបង្កើតជាមួយនឹង គង់ សុជាតិ…(មានវីដេអូ)

មហាជនជាច្រើនបានដឹងហើយថា កញ្ញា ហង្ស សុរិយាន់ ជាតារាសម្តែង និងជាតារាម៉ូដែលមួយរូប ដែលមានហ្វេនៗជាច្រើនពេញចិត្តស្រលាញ់ ព្រមទាំងរូបសម្រស់ រាងស្តើង ខ្ពស់ស្រឡះ របស់រូបនាងជាខ្លាំង ហើយនាពេលថ្មីៗមកនេះ រូបនាងក៏បានចូលរួមប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា ២០២២ ដែលទទួលបានចំណាត់ថ្នាក់កំពូលទាំង ១០ (Top10) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងចូលសិល្បៈច្រើនឆ្នាំទៅហើយ មានមហាជនតិចនាក់ណាស់ ដែលបានដឹងថាតារាស្រីរូបនេះ មានខ្សែស្រឡាយជាបងប្អូនជីដូនមួយ ជាមួយពិធីការី និងជាម្ចាស់សាឡនល្បីឈ្មោះ អ្នកនាង គង់ សុជាតិ ទាល់តែសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃមង្គលការកូនប្រុសច្បងរបស់ អ្នកនាង គង់ សុជាតិ ហើយគេក៏បានឃើញគ្រួសារតារាស្រី ហង្ស សុរិយាន់ បានចូលរួមទាំងគ្រួសារតែម្តង ដោយក្នុងវីដេអូរបស់ អ្នកច្នៃម៉ូតល្បីឈ្មោះ ឯម រៀម បានបង្ហើបថា ការពិតតារាស្រី ហង្ស សុរិយាន់ និងអ្នកនាង គង់ សុជាតិ គឺជាបងបង្អូនជីដូនមួយបង្កើត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា កញ្ញា ហង្ស សិរយាន់ ដែលមានស្លាក់លេខ៣ ដែលតារាស្រីរូបនេះមានប្រជាប្រិយភាពជាមួយនឹង រូបរាងស្រស់ស្អាតខ្លាំង រាងស្លឹមរូបសម្ផស្សដ៏ទាក់ទាញរបស់នាង ។ បច្ចុប្បន្ននេះ រូបនាង ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia ដែលទទួលបានតំណែង Top10 ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment