ស្អាតទាំងព្រមហ្ម៎ង! អីយ៉ា ពេជ្រ សោភា ដាក់ប៉ុន្មានស្លឹកនេះជាមួយរ៉ូបពណ៌ស្វាយ បង្អួតរាងដ៏ស្រលូន មើលពិតជាស្អាតលេចធ្លោ ដល់ថ្នាក់ហ្វេនៗ ខំមិន ថា…

ពិតណាស់ មិនមែនជាការងាយស្រួលឡើយ ទម្រាំក្លាយខ្លួនជាតារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជាដូចពេលនេះ គឺ ពេជ្រ សោភា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដ៏លេចធ្លោម្នាក់ នៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ននេះ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ជាច្រើននាក់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើនិយាយពីរូបសម្រស់វិញ តាំពីឈានចូលដល់វ័យ ៣៩ ឆ្នាំ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីសាច់ចាំរូបនេះ ក៏កាន់តែស្រស់ស្អាតខ្លាំង លេចធ្លោគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ជាពិសេស ពេជ្រ សោភា បានធ្វើឲ្យមហាជនជាច្រើនមានការសរសើរពេញបណ្តាញសង្គម ដោយនាងតែតែចេញមកបង្ហាញខ្លួនជាមួយនឹងរូបស្រស់ឡើងខ្ញង់ ចេញរាងស្រឡូនដូចអ្នកបង្ហាញម៉ូដអាជីពអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀងស្រីសាច់ចាំរូបនេះ បានបង្ហាញរូបភាពប៉ុន្មានសន្លឹកនេះ ដោយក្នុងឈុតរ៉ូបពណ៌ស្វាយ បង្ហាញរាងដ៏ស្រលូន សាច់វិញឡើងម៉ដ្ឋខៃ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយរូបភាពប៉ុន្មានសន្លឹកនេះ ពេជ្រ សោភា ឆក់បានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ហ្វេនៗ រហូតដល់អ្នកខ្លះចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា៖ “So pretty Idol, ចែភាស្អាតមែន, ស្រស់ស្អាតខ្លាំងណាស់ចែភា, ចែស្អាតទាំងព្រមម៉ង. ដាក់មួយឈុតនេះទៅ, ចែស្អាតណាស់ សំនប់ចិត្តបទ ស្រីល្ងង់, ស្រលាញ់គ្រប់បែបបទរបស់បង” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment