មហាជនជាច្រើនបានដឹងហើយថា ពិធីការិនីកំប្លែងមុខស្ងួត សម្បូរវាហាសព្ទ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ ដែលរូបនាងត្រូវបានគេដឹងថា ជាពិធីការិនីម្នាក់ដែលពូកែស្ទើរគ្រប់មុខទៅហើយ មិនថាច្រៀង រាំ សម្តែងគឺអាចទៅបានយ៉ាងរលូន ជាមួយសមត្ថភាព និងទេពកោសល្យរបស់នាង ទើបធ្វើឲ្យខ្លួនមានទីផ្សារការងារខ្លាំងថ្នាក់នេះ ។
មួយវិញទៀត ក្រៅពីទេពកោសល្យទាំងអស់នេះហើយ ពិធីការិនីរូបនេះ ក៏មានសម្ផស្សស្រស់ស្អាតដែរ ដែលកន្លងមក កុសុម៉ា តែងបង្ហោះពីរូបភាពខ្លួន ដែលមើលទៅគឺមិនចាញ់តារាសម្តែងមួយចំនួនឡើយ បើទោះបីជានាងមានសម្បុរស្រអែមបន្តិចក្តីក៏ដោយ ។
ជាញឹកញាប់ សុភ័ក្រ្ត កុសុម៉ា ក៏និយមតុបតែងខ្លួនបញ្ចេញស្ទាយ៍របស់ខ្លួន និងការដំណើរកម្សាន្ត បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឲ្យទស្សនិកជនបានឃើញផងដែរ ។
ចំណែកឯ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គឺជាថ្ងៃមង្គលការកូនប្រុសច្បងរបស់ គង់ សុជាតិ គេក៏បានឃើញវត្តមានរបស់កំពូលតារាប្រុសស្រីល្បីៗជាច្រើនដួងបានអញ្ញើញចូលរូម ថែមទាំងបានតុបតែងខ្លួនបង្អួតសម្រស់រៀងៗខ្លួន ដើម្បីឆក់យកភាពទាក់ទាញពីសំណាក់មហាជនផងដែរ ។
តារាល្បីៗដែលបានអញ្ជើញចូលរួមនោះមានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង សុគន្ធ និសា, អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី, អេដា, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង យុគ ចិន្តា, កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន, លោក អៀង វិច្ឆ័យ, លោក ហ្សូណូ, អ្នកនាង យក់ ថិតរដ្ឋា
លោក នៅ ស៊ីនឿន និងភរិយា, រ៉ូលីន, លោក ប៉ែន ចំរុង, លោក ខេម, លោក អ៊ឹម ជីវ៉ា, ម៉ាដូណា, លោក សុខ រ៉ាស៊ី, ខាន់ ជេមស៍, រ៉េត ស៊ូហ្សាណា, លោក ញ៉ែម សុគន្ធ, នាយក្រិម ជាមួយភរិយា, សុខ ស្រីនាង ជាដើមផងដែរ ។
មួយវិញទៀត បើក្រឡេកទៅមើលក្នុងទិដ្ឋភាពថ្ងៃមង្គលការនោះ ងាកទៅមើល សុភ័ក្រ្ត កុសុម៉ា ឯណោះវិញ ក៏មិនណយប៉ុន្មានឡើយ ដោយរូបនាងបានតុបតែងខ្លួន យ៉ាងប្លែកភ្នែកទៀតហើយ ដែលស្លៀករ៉ូបពណ៌ទឹកមាសភ្លឺឡើងឆ្វាង វាលខ្នង មើលទៅពិតជាលេចធ្លោជាខ្លាំង ហើយខុសពីតារាផ្សេងៗទៀតផងដែរ ។
ទន្ទឹមនឹងនេះផងដែរ ក៏មានបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសហ្វេនៗជាអ្នកគាំទ្រតារាស្រីរូបនេះ បានលាន់មាត់សរសើរគ្រប់ៗគ្នា ក្នុងលេងស្ទាយ៍តុបតែងខ្លួន ឲ្យមានភាពទាក់ទាញជាខ្លាំង ទោះបីជាតារាស្រីរូបនេះ មានពណ៌សម្បុរខ្មៅស្រអែមក៏ដោយ តែរាល់ពេលតែងខ្លួនចេញមកម្តងៗ ពិតជាលេចធ្លោខ្លាំង ប្លែកភ្នែកមិនដែលជាន់ស្ទាយ៍តារាផ្សេងៗឡើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។