ពិតណាស់ ចំរើន សុភ័ក្រ្ត គឺជាតារាចម្រៀងស្រីតូច្រឡឹងមួយរូប្រចាំផលិតកម្មរស្មីហង្សមាស ហើយរូបនាងក៏ជាអតីតនិស្សិយ នៅឯមហាវិទ្យាល័យដូតន្រ្តីជំនាញខាងផ្នែកមហោរីផងដែរ ។
តារាចម្រៀងស្រីតូច្រឡឹងរូបនេះ ក៏មានសមត្ថភាពអាចរាំទម្រង់សិល្បៈរបាំបុរាណខ្មែរ និងរបាំប្រពៃណីបានដែរ ដោយរូបនាងធ្លាប់បានហ្វឹកហាត់ និងសម្តែងរបាំបុរាណ ក្នុងក្រុមកុមារបានសាក់មុនក្លាយជាតារាចម្រៀងតារយៈការប្រឡងក្នុងកម្មវិធី The Voice Cambodia ។ ជាពិសេសនាងក៏បានបន្តហាក់តរៀនជាមួយបងប្អូននាង មានដូចជាជំនាញរបាំប្រពៃណី និងរបាំបុរាណ ។
ចំរើន សុភ័ក្រ្ត ក៏បានក្លាយជាសិល្បការិនីពហុជំនាញមួយរូបដែលមានទេពកោសល្យយ៉ាងច្រើននៅក្នុងវិស័យសិល្បៈ ថែមទាំងទទួលបានការគាំទ្រជាខ្លាំង និងទីផ្សារខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីនាងបានក្លាយជាម្ចាស់ពានជ័យលាភី «The Mask Cambodia» រដូវកាលទី ១។
សព្វថ្ងនេះ តារាចម្រៀងស្រីតូច្រឡឹងរូបនេះ កំពុងតែជោគជ័យជាខ្លាំងក្នុងអាជីព និងមុខជំនាញផ្ទាល់ខ្លួនជាខ្លាំង ថែមទាំងមានលេចមុខក្នុងកម្មវិធីប្រគុំតន្រ្តីតូចធំនានាជាច្រើនផងដែរ ហើយរាល់បទចម្រៀងថ្មីៗរបស់នាង តែងតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់ ។
ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ នេះ ចំរើន សុភ័ក្រ្ត បានទៅដល់អង្គរវត្តបាត់ ក្នុងខេត្តសៀមរាប មិនបង្អន់យូរឡើយ តារាចម្រៀងស្រីរូបនេះ ក៏បានតុបតែងខ្លួនជាមួយសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដើម្បីផ្តិតយករូបភាពទុកជាអនុស្សវីយ៍ ឆ្លៀតបង្ហោះឲ្យមហាជនបានទស្សនាផងដែរ ។
ឃើញការថតរូបមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងពេក ហ្វេនៗទប់ចិត្តមិនបានក៏នាំគ្នាចូលទៅ ខំមិន ថា៖ “ពាក់ចឹងស្អាតពិតៗបងទាំង៣, So beautiful idol, Beautiful sisters, So pretty” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។