គ្រោះក្លាយជាលាភ! ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទ:តំណាងអោយស្មាតហ្វូនមួយដ៏ល្បីឈ្មោះ និងប្រកាសបទ Original Song ជាផ្លូវការ

មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ ទុំ រដ្ឋា ឬហៅថា ទុំ សុវត្ថិ នោះ ដែលជាអតីតបេក្ខភាពមួយរូបក្នុងការប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ ។ ហើយមហាជនមួយចំនួនយល់ឃើញថា បេក្ខភាពរូបនេះ បកស្រាយបទចម្រៀងបានយ៉ាងពីរោះ អាចទទួលយកបាន ប៉ុន្តែបែរជាធ្លាក់ត្រឹមវគ្គ Judge Audition មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៀតបាន បង្កឲ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា ទុំ សុវត្ថិ មិនជោគជ័យក្នុងការប្រឡងចម្រៀងក៏ដោយ តែ ទុំ សុវត្ថិ ត្រូវបានមហាជនជាច្រើន មានការអាណិតអាសូរ និងស្រលាញ់គាំទ្រដល់រូបលោកជាខ្លាំង រហូតលោកមានឱកាសការងារពីខាងក្រុមហ៊ុនធំៗជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ យោងតាមរយៈគណនីហ្វេសប៊ុកផេកផ្លូវការរបស់ Huawei Mobile ប្រកាសឲ្យដឹងដែរថា៖ “សូមស្វាគមន៍ដ៏កក់ក្តៅចំពោះ លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទ: និងក្លាយជា Original Song Artist របស់ក្រុមហ៊ុន HUAWEI ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន HUAWEI នឹងធ្វើការសហការផលិតនូវបទ Original Song និង មាតិកាថ្មីៗ ដើម្បីបំពេញចិត្តដល់អតិថិជនដែលស្រលាញ់គាំទ្ររូបលោក !” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ នេះ គណនីហ្វេសប៊ុកផេកដដែល ក៏បានបញ្ជាក់ទៀតថា៖ “សូមអបអរដល់លោក ទុំ សុវត្ថិ និង ក្លាយជាទូតសុច្ឆន្ទ:តំណាងអោយស្មាតហ្វូន HUAWEI និង ប្រកាសបទOriginal Song ផ្លូវការរបស់ក្រុមហ៊ុន HUAWEI” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានដំណឹងបែបនេះភ្លាម បានធ្វើឲ្យមហាជនជាច្រើនមានក្តីរំភើបជំនួស រហូតមានអ្នកខ្លះចូលទៅ ខំមិន ថា៖ “សំណាង ធ្លាក់ពីមេឃមែន អ្វីៗគ្រប់យ៉ាងពិតជាមានរឿងស្មានមិមដល់ច្រើនណាស់!, គ្រោះក្លាយជាលាភ, ជោគជ័យ ទាំងមិនបានត្រៀមខ្លួន, ជូនពរអោយជោគជ័យ, ល្បីល្បាញជាង អ្នកលើកពានរង្វាន់ហើយ, អបអរសាទរ, ក្នុងគ្រោះមានលាភ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment