ពិតណាស់ អាចនិយាយបានថា កំពូលតារាចម្រៀង ពេជ្រ សោភា ត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងស្រីម្នាក់ដ៏លេចធ្លោ នៅក្នុងវិស័យចម្រៀងនាពេលបច្ចុប្បន្ននេះ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូនមិនតិចនាក់នោះទេ ។
មួយវិញទៀត តាំពីឈានជើងចូលដល់វ័យ ៣៩ ឆ្នាំ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីសាច់ចាំរូបនេះ ក៏កាន់តែស្រស់ស្អាតខ្លាំង ហើយជាពិសេសនោះ ពេជ្រ សោភា បានធ្វើឲ្យមហាជនជាច្រើនមានការសរសើរពេញបណ្តាញសង្គម ដោយរូបនាងតែងតែចេញមកបង្ហាញខ្លួនជាមួយនឹងរូបសម្រស់ឡើងខ្ញង់ ចេញរាងឡើងស្រឡូនដូចអ្នកបង្ហាញម៉ូដអាជីពអ៊ីចឹង ។
ចំណែកឯ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គឺជាថ្ងៃមង្គលការកូនប្រុសច្បងរបស់ គង់ សុជាតិ គេក៏បានឃើញវត្តមានរបស់កំពូលតារាប្រុសស្រីល្បីៗជាច្រើនដួងបានអញ្ញើញចូលរូម ថែមទាំងបានតុបតែងខ្លួនបង្អួតសម្រស់រៀងៗខ្លួន ដើម្បីឆក់យកភាពទាក់ទាញពីសំណាក់មហាជនផងដែរ ។
ថ្ងៃមង្គលការកូនប្រុសច្បងអ្នកនាង គង់ សុជាតិ ក៏មានវត្តមានកំពូលតារាចម្រៀងស្រី ពេជ្រ សោភា ក៏បានចូលរួមជាមួយនឹងការបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌ស្វាយត្របែកព្រៃយ៉ាងស្រស់ស្អាតខ្លាំង ។
ស្របពេលមកពីការកូនប្រុសច្បង គង់ សុជាតិ ហើយមិនទាន់ប៉ុន្មានថ្ងៃផង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញកំពូលតារាចម្រៀងស្រីរូបនេះ បង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់សារ តូចចិត្តរឿង ដោយបានលើកឡើងថា៖
“អ្នកអើយ មិត្តជំនាន់ខ្ញុំការអស់ហើយអ្នកខ្លះមានដល់កូនទៀតហើយ ខ្ញុំពេលណាបានដល់គូរ គូរខ្ញុំប្រហែលដល់ចាស់ដើរលែងរួចទើបដល់មើលទៅ រើសពេកចឹងហើយ មកធ្វើមុខកំសត់អីណា” ។
ក្រោយឃើញ សារតូចចិត្តរបស់ ពេជ្រ សោភា ភ្លាម មានអីស្រាប់តែហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ខំមិន ដាក់ម្នាក់មួយម៉ាតថា៖ “កាលណាបានបងភាចាស់ខ្ញុំមើលតាំងពីក្មេងដល់ឡូវចង់ចាស់ជាងបងភាទៀត បងភានៅក្មេងដដែរ ឆាប់គីតគួរទៅបងកុំនៅយូរពេកប្រយ័ត្ធហួសឌឺឡេ, ពេលខ្លះIdolស្អាតពេកគេអត់ហានញ៉ែទេ, ខ្ញុំជូនពរបងឲ្យឆាប់ដល់គូផង, ទ្រាំទៅបងចាំជួបគូព្រេងដាក់បីដៃ ទៅបង អោយបងចាំយូ, បង្កើតធីមSingleទៅ idol ញុមចូលរួមផង, ចញ្ចៀននាងដៃមានន័យយ៉ាងណា…ចែភា” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។