រំភើបជំនួស! អីយ៉ា ខួបកំណើត ស៊ឹម សូលីកា ឆ្នាំនេះទទួលបានសុទ្ធតែកាដូពិសេសៗ, រំភើបចិត្តពេក សូលិកា បង្ហោះសារបង្ហាញអារម្មណ៍របស់ខ្លួនថា…

ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់ច្បាស់ហើយ ពិធីការិនីអ្នកនាង ស៊ឹម សូលិកា នោះ ដែលត្រូវបានមហាជនពេញចិត្ត និងគាំទ្រតាំងពីចូលសិល្បៈដំបូងៗ រហូតមកទល់នឹងពេលនេះ ក៏នៅតែមានប្រជាប្រិយភាព ដោយសារតែ ការតុបតែងខ្លួនបែបរមទម្យ សុភាពរាបសា ជាងនេះទៅទៀត ការសម្តែង និងការនិយាយស្តីរបស់តារាស្រីរូបនេះ ដូចនារីគ្រប់ល្ខណ៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើក្រឡេកទៅមើលជីវិតឯកជនវិញ ក្រៅពីអាជីពជា ពិធីការនីល្បីឈ្មោះមួយរូបហើយនោះ អ្នកនាង ស៊ឹម សូលីកា ក៏ជាអ្នកម៉ាក់ និងភរិយា ដែលល្អឥតខ្ចោះម្នាក់ផងដែរ ជាគម្រូដល់បណ្តាអ្នកគាំទ្រជាខ្លាំង ។ បន្ថែមទៀតនោះ សូលិកា តែងតែបង្ហាញភាពផ្អែមល្ហែមរីករាយ ជាមួយក្រុមគ្រួសារ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញអ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដោយអ្នកនាងទទួលបានកាដូជាច្រើនមានដូចជា នំខេកយ៉ាងស្រស់ស្អាត បាច់ផ្កាពណ៌ក្រហមស្រស់ ស្បែកជើងមួយគូរ ថែមទាំងមាន ចិញ្ចៀនពេជ្រមួយវង់ធំ ឡើងស្អាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស៊ឹម សូលិកា ទទួលបានកាដូបែបនេះហើយ រកពាក្យនិយយាមិនចេញ ក៏បង្ហោះសារបង្ហាញអារម្មណ៍រំភើបបែបនេះថា៖ “លើសពីពាក្យថាអរគុណ ពិតជាសប្បាយចិត្តណាស់ពួកគាត់ទាំងនេះគឺជាបេះដូងថ្លើមប្រម៉ាត់របស់ខ្ញុំ ។ មិនដឹងរកពាក្យអ្វីមកថ្លែងទេ មើលតែរូបថតទៅក៏ដឹងថាវាជាក្ដីសុខពិតៗចេញពីក្រអៅបេះដូង មនុស្សពិសេសជូនកាដូសុទ្ធតែពិសេសៗទៀត តើអ្នកណាមិនរំភើបចិត្តទៅលោកម្ចាស់អើយ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងថ្ងៃខួបកំណើតអ្នកនាង ស៊ឹម សូលិកា ក៏មានបណ្តាអ្នកគាំទ្រចូលរួមផ្ញើរសារអបអរផងដែរ ដល់ថ្នាក់ខ្លះចូលទៅ ខំមិន បែបនេះថា៖ “Happy Birthdayសូមមានក្តីសុខជានិរន្តន៍, រីករាយថ្ងៃកំណើតអ្នកម្ដាយជាទីគោរព, រីករាយថ្ងៃកំណើតបងស្រី, ជូនពរអោយបងស្រីអោយមានសុខភាពល្អប្រាជ្ញាឈ្លៃវៃ់(ឆាប់មានបុត្រា.នឹង.បុត្រី)ឆាប់ៗៗ, រីករាយថ្ងៃកំណើតអ្នកមីង, Happy Birthdayបងស្រីសែនស្អាត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment