ផ្ទុះការសរសើរជាខ្លាំង! ក្រោយឃើញ ជីមីម ដល់អាមេរិក ស្លៀតឈុតក្រមាខ្មែរ ដៃកាន់កាបូបកំប្លោកខ្មែរ ទាក់ទាញអ្នកអាមេរិកសួរព្រោងព្រាត

អាចនិយាយបានថា កញ្ញា ជីមមី គឺជាពិធីការិនីមួយរូបដែលមានរាងរូវស្រលូនស្លឹម ខ្ពស់ស្រឡះ ឬអាចនិយាយថារាង Goal នោះ ហើយបច្ចុប្បន្ននេះពិធីការិនីស្រីរូបនេះ កំពុងតែធ្វើឲ្យសុភាពនារីមួយចំនួន លួចសរសើរ ក៏ដូចជាច្រណែនជាមួយរូបសម្រស់របស់នាងផងដែរ ។ ជីមមី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតមួយមុខនោះទេ ថែមទាំងអាចនិយាយបានច្រើនភាសាដូចជា ថៃ អង់គ្លេស ទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ ជីមមី តែងបង្ហាញការតុបតែងខ្លួន ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍ ហើយក៏ឆ្លៀតពេលវេលាទំនេរពីការងារ ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ដើម្បីផ្តិតយករូបភាពយ៉ាងស្រស់ស្អាត មកបង្ហោះឲ្យហ្វេនៗបានឃើញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាពេលថ្មីៗមកនេះ នាងបានចំណាយពេលវេលានៅលើទឹកដីអាមេរិក ហើយតារាស្រីរូបនេះ ក៏មិនភ្លេចឡើយក្នុងការចែកចាយរូបភាពស្រស់ស្អាតៗ ជារៀងរាល់ថ្ងៃ មកជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់នាង អមនឹងកម្ពស់ខ្ពស់ស្រឡះ ជើងវែង និងមានដងខ្លួនរាងអក្សរ S បានធ្វើហ្វេនៗជាច្រើន ដែលជាអ្នកគាំទ្ររបស់ខ្លួនបានទស្សនាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែពិសេសទៀតនោះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នេះ ជីមមី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ក្នុងឈុតក្រមាពណ៌ក្រហមមួយឈុតយ៉ាងស្រស់ស្អាតខ្លាំង ជាមួយនឹងការរចនាម៉ូដឆែកជើងទាំងសងខាង ព្រមទាំងកាន់កាបូបកំប្លោកខ្មែរ បានធ្វើឲ្យជនជាតិគេលាន់មាត់ថាស្អាតខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ជីមមី ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “ក្រម៉ាខ្មែរ កាបូបកំប្លោកខ្មែរនៅ RODEO DRIVE , Beverly Hills សហរដ្ធអាមេរិក ។ ជនជាតិគេសួរនាងខ្ញុំថាតើសំលៀកបំពាក់ខ្ញុំបានមកពីណា ?

នាងខ្ញុំប្រាប់គេថា ឈុតនេះហោះត្រង់មកពីកម្ពុជា គេលាន់មាត់ឈុតក្រម៉ាយើងថាស្អាត នឹងប្លែកពីគេ ទាំងដែលទីតាំងនោះមានសុទ្ធតែប្រេនល្បីៗតែក្រម៉ាខ្មែរយើងបែរជាលេចធ្លោរមួយបែប និងទាក់ទាញចំណាប់អារម្មណ៏អ្នកនៅទីនេះច្រើន ។ របស់យើងបើមិនខំផ្សព្វផ្សាយ មិនខំបង្ហាញ មិនខំចែករំលែកបរទេសអាចនឹងមិនដឹង និងមិនយល់ពីតំលៃនោះទេ ។” ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ថែមទាំងបានឃើញការលើកឡើងរបស់ ជីមមី ហើយភ្លាម អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការផ្ទុះសរសើរជាខ្លាំង ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ថា៖ “ស្អាតណាស់អូន, បងជីមមីស្លៀកអីក៏សម, ស្អាតណាស់អាយដល, សំខាន់អ្នកស្លៀកស្អាត, ខ្ញុំគាំទ្រណាស់ ស្រលាញ់អ្វីដែលខ្មែនមាន, ឈុតស្អាតខ្លាំងណាស់បង, សែនស្រលាញ់ពេញ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment